ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនប្តីប្រើញញួរវាយក្បាលប្រពន្ធ ផុងលលាដ៍រហូតស្លាប់ទៅតុលាការ

ភ្នំពេញ៖ព្រឹកថ្ងៃទី១៩ ខែមករាឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានបញ្ជូនបុរសជាប្តី ដែលប្រើញញួរវាយក្បាលប្រពន្ធ ឱ្យផុងលលាដ៍រហូតស្លាប់ ហើយលេបថ្នាំសត្វល្អិតប៉ងធ្វើអត្តឃាតតែមិនបានសម្រេច។មន្ត្រីនគរបាលខណ្ឌបានប្រាប់ឱ្យដឹងថា ករណីប្តីប្រើញញួរ វាយក្បាលសម្លាប់ប្រពន្ធ ហើយលេបថ្នាំសត្វល្អិតប៉ងធ្វើអត្តឃាតតែមិនសម្រេចនោះ ត្រូវកម្លាំងជំនាញនាំខ្លួនជនសង្ស័យចេញពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ យកទៅកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃនេះ។រូបថត៖នគរបាលរាជធានីភ្នំពេញ

គួររំលឹកថា កាលពីថ្ងៃទី១៦ខែមករា មានករណីឃាតកម្មដោយបុរសជាប្តី បានប្រើញញួរវាយក្បាលប្រពន្ធឱ្យផុងលលាដ៍ក្បាលរហូតស្លាប់ ហើយព្យាយាមលេបថ្នាំសត្វល្អិតប៉ងធ្វើអត្តឃាត តែមិនបានសម្រេច។ហេតុការណ៍នេះបានកើតឡើង ស្ថិតនៅផ្ទះជនរងគ្រោះ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី១៦ ខែមករាឆ្នាំ២០២៤។សមត្ថកិច្ចបានឱ្យដឹងថា បុរសប្តីជាជនសង្ស័យឈ្មោះ សួង រតនា អាយុ៣៦ឆ្នាំ។ចំណែកស្ត្រីរងគ្រោះដែលស្លាប់ឈ្មោះ ពេជ្រ អង្គាពេញបរមី អាយុ៣៣ឆ្នាំជាបុគ្គលិកធានាគារ ស្នាក់នៅផ្ទះកើតហេតុភូមសង្កាត់ខាងលើ។បន្ទាប់ពីកើតហេតុផ្នែកជំនាញកោសល្យវិច័យ បានចុះពិនិត្យសពប្រពន្ធ ដោយឃើញក្រដាសមួយសន្លឹកដែលប្តីបានសរសេរថា“ស្រីផឹតប្តី”។មហាជនបានសន្និដ្ឋានថា គឺរឿងប្តីប្រចណ្ឌប្រពន្ធ។ ប៉ុន្តែបងប្អូនសាច់ញាតិ ខាងស្រីរងគ្រោះថាមិនពិតដូចគេចោទប្រកាន់ទេ។ ប៉ុន្តែទោះយ៉ាងណាសមត្ថកិច្ចខណ្ឌសែនសុខ បានបញ្ជូនបុរសជាប្តីសម្លាប់ប្រពន្ធទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

 

 

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *