ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងវត្ថុតាងទៅតុលាការ

ព្រះវិហារ៖កម្លាំងអាវុធហត្ថស្រុកគូលែនខេត្តព្រះវិហារ បានចាប់ជនសង្ស័យប្រុសស្រីជាបន្តបន្ទាប់ចំនួន៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ហើយបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។មន្ត្រីកងរាជអាវុធហត្ថស្រុកគូលែន បានឱ្យដឹងល្ងាចថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២៤ថា កាលពីរសៀលថ្ងៃទី២៩ ខែមករាកន្លងទៅកម្លាំងជំនាញបានចុះចាប់ក្រុមជនសង្ស័យ ករណីរក្សាទុកជួញដូរគ្រឿងញៀន នៅភូមិភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ។ក្នុងប្រតិបត្តិការសមត្ថិច្ចបានឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីចំនួន៣នាក់ជាមួយវត្ថុតាងគ្រឿងញៀនមួយចំនួន។ជនសង្ស័យទាំង៣នាក់​ ឈ្មោះរិន សុភាព អាយុ៣១ឆ្នាំ ឈ្មោះឆិល លីន និងឈ្មោះមឿង កូលាប អាយុ៣៩ឆ្នាំ។២នាក់នេះភេទស្រីជាកម្មការរីរោងចក្រ បច្ចុប្បន្នស្នាក់នៅភូមិស្រយ៉ង់ ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ។ពេលឃាត់ខ្លួនជនសង្ស័យ៣នាក់ កម្លាំងបានឆែកឆេនិងដកហូត វត្ថុតាងមានម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន២កញ្ចប់-ទូរសព្ទ៦គ្រឿង-ដាវ៣ដើម-លុយខ្មែរ១០ម៉ឺនរៀល។ក្រោយពីឃាត់ខ្លួននឹងស្តាប់ចម្លើយសារភាពពីជនសង្ស័យ៣នាក់ រួចមកសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួន៤នាក់ទៀត។

ក្នុងនោះមានឈ្មោះសាំង លីម៉ុង អាយុ៣៧ឆ្នាំ-ឈ្មោះឆុយ លៀន អាយុ៣៤ឆ្នាំ-ឈ្មោះយក់ តារាហៅតាំ អាយុ៣៥ឆ្នាំ និងឈ្មោះស្រេង វណ្ណា អាយុ៣៥ឆ្នាំ។ទាំង៤នាក់នេះរស់ភូមិឃុំខាងលើជាមួយគ្នា។ពេលឃាត់ជនសង្ស័យ៤នាក់នេះ កម្លាំងជំនាញបានដកហូតទូរសព្ទ៤គ្រឿងនិងម៉ូតូ២គ្រឿង។

​បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ និងវត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូន ទៅតុលាការខេត្តព្រះវិហារ ដើម្បីចាត់ការតាមច្បាប់៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *