ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម

នាវាទេសចរណ៍២គ្រឿង នាំភ្ញៀវជាង៣ពាន់នាក់ ចូលចតកំពង់ផែក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ព្រឹកថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២៤នេះ នាវាទេសចរណ៍បរទេសចំនួន២គ្រឿងបាននាំភ្ញៀវជាង៣ពាន់នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។នាវាទេសចរណ៍ទាំង២គ្រឿងនេះបាននាំភ្ញៀវម្រុះជាតិសាសន៍ប្រមាណជាង៣.០០០នាក់ មកទស្សនា ប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។មន្ត្រីនគរបាលផ្នែកទេសចរណ៍បានឱ្យដឹងថា នាវាទី១-មានភ្ញៀវទេសចរចំនួន១.១៨៣ នាក់/ស្រី៥៩៦នាក់។ក្នុងនោះមាន៣៤សញ្ជាតិ និងនាវិកចំនួន៧៦៤នាក់/ស្រី១៤៤ នាក់។នាវាទី២-មានភ្ញៀវទេសចរចំនួន១.៩៧៦នាក់/ស្រី១.០២៩ នាក់មាន២០សញ្ជាតិ និងនាវិកចំនួន៦២៥នាក់/ស្រី១៣១នាក់មាន២៨សញ្ជាតិ។ នាវាទាំង២គ្រឿងនឹងចាកចេញពីកំពង់ផែក្រុងព្រះសីហនុវិញនៅព្រលប់ថ្ងៃដដែល៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *