ព័ត៌មានអន្តរជាតិ

ទួរគី អំពាវនាវឱ្យប្រទេសអ៊ីស្លាមរួបរួមគ្នា ប្រឆាំងការវាយលុករបស់អ៊ីស្រាអែលនៅហ្គាហ្សា

ព័ត៌មានអន្តរជាតិ៖ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានអំពាវនាវឱ្យបណ្តាប្រទេសអ៊ីស្លាម ធ្វើសកម្មភាពរួមគ្នាដើម្បីប្រឆាំងនឹងការវាយលុកដែលកំពុងបន្ត របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប។

លោក​បាន​កត់​សម្គាល់បែបនេះ នៅ​ពេល​ថ្លែង​សារ​ជា​វីដេអូ​ ​ក្នុង​សន្និសីទ​វេទិកា​យុវជន​កិច្ច​សហប្រតិបត្តិការ​អ៊ីស្លាម​លើក​ទី​៥ នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល។ លោក Erdogan បាននិយាយដូច្នេះថា “យើងកំពុងបន្តទំនាក់ទំនងការទូត ដើម្បីឱ្យបណ្តាប្រទេសអ៊ីស្លាម អាចធ្វើសកម្មភាពរួមគ្នា ប្រឆាំងនឹងអំពើឃោរឃៅរបស់អ៊ីស្រាអែលនៅហ្គាហ្សា”។លោកប្រធានាធិបតីតួកគីរូបនេះ​​បានកត់សម្គាល់ថា ប្រទេសរបស់លោកក៏កំពុងធ្វើការដើម្បី “ធានាថាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមដែលប្រព្រឹត្តដោយអ៊ីស្រាអែល មិនត្រូវបានមើលរំលងនៅក្នុងឆាកអន្តរជាតិឡើយ”។

លោកបានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់តួកគីក្នុងការគាំទ្រការបង្កើតរដ្ឋឯករាជ្យ អធិបតេយ្យភាព និងមានការទទួលស្គាល់ជាសកលសម្រាប់ប៉ាឡេស្ទីន។ លោក Erdogan បាននិយាយទៀតថា“យើងនឹងបន្តការតស៊ូរហូតដល់មានការបង្កើ តរដ្ឋប៉ាឡេស្ទីនមួយ ដែលឯករាជ្យឈរលើព្រំប្រទល់ឆ្នាំ១៩៦៧ ជាមួយទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន”។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយលុកយោធា ដ៏សាហាវបំផុតមួយនៅហ្គាហ្សាស្ទ្រីប បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហា រដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅភាគខាងត្បូងអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សប្រហែល១.២០០នាក់។ ក្រសួងសុខាភិបាលរបស់ពួកហាម៉ាស់ បានឱ្យដឹងនៅថ្ងៃសុក្រសប្តាហ៍នេះថា ចំនួនអ្នកស្លាប់ក្នុងចំណោមប្រជាជនប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្ត បានកើនឡើងដល់២៧.៩៤៧នាក់៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *