ព័ត៌មានសង្គម សន្តិសុខ

​ផ្ទះ​អនុ​ភូមិ​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​អស់​ស្ទើរ​ទាំងស្រុង​នៅ​ស្រុក​អង្គរជុំ

សៀមរាប​៖​ផ្ទះ​១​ខ្នង​នៅ​ភូមិ​ទំលាប់​ក្នុង​ឃុំ​គោក​ដូង​ស្រុក​អង្គរជុំ​ត្រូវ​ភ្លើង​ឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង កាលពី​វេលា​ម៉ោង ១៥​និង​១៥​នាទី​រសៀល ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២០ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ភឹង​សម្បត្តិ​ស្នងការរង​នគរបាល​ខេត្ត​ទទួល​ផែន​បង្ការ​ពន្លត់​អគ្គិភ័យ និង សង្គ្រោះ បានឱ្យដឹងថា​មាន​ករណី​ភ្លើង​ឆេះ​ផ្ទះមួយ​បានកើត​ឡើង​ស្ថិតនៅ​ក្នុងភូមិ​ទំលាប់​ឃុំ​គោក​ដូង​ស្រុក​អង្គរជុំ​ខេត្តសៀមរាប​។​ជា​របស់​ឈ្មោះ​ប្លោក​ហៅ​ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ​តួនាទី​ជា​អនុ​ភូមិ​ទំលាប់​និង​ប្រពន្ធ​ឈ្មោះ​សុច​លឿ​អាយុ​៦០​ឆ្នាំ​។​

​ផ្ទះ​ដែល​ឆេះ​នេះ​មាន​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៦.៥​ម៉ែត្រ​ដំបូល​ប្រក់​ស័ង្កសី​ជញ្ជាំង​ក្តារ​ខូចខាត​ប្រមាណ​៨០​ភាគរយ​។​ក្នុងនោះ​ឆេះ​ស្រូវ​អស់​ចំនួន​៣​កា​រ៉ុង​និង​លុយ​ខ្មែរ​មួយចំនួន​ប៉ុន្តែ​មិនបាន​ធ្វើឱ្យ​រងគ្រោះ​ដល់​មនុស្ស​ឡើយ​។​លោក​បាន​បន្តថា​មូលហេតុ​ដែល​ឆេះ​នេះ​គឺ​បណ្តាល​មក​បើក​ហ្គាស​ស្ងោរ​ទឹក​ស្ករ​ទុកចោល​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *