ព័ត៌មានសង្គម សន្តិសុខ

ជិះម៉ូតូបុករថយន្តដឹកទំនិញចតនៅចិញ្ចើមផ្លូវ ចំពីក្រោយបណ្តាល ឱ្យដួលស្លាប់

ភ្នំពេញ៖បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿន ជ្រុលបុក​រថយន្តដឹកទំនិញកំពុងចតនៅចិញ្ចើមផ្លូវ ចំពីក្រោយពេញទំហឹង បណ្តាលឱ្យដួលស្លាប់ភ្លាម។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ កាលពីយប់ថ្ងៃទី ២៣ខែកុម្ភៈ។សមត្ថកិច្ចបានឱ្យដឹងថា បុរសជនបាត់បង់ជីវិតឈ្មោះ ស៊ីសុខណាន អាយុ២៦ឆ្នាំ ជាជាងទឹកនិងជាងភ្លើង នៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។មុនកើតហេតុគេឃើញបុរសម្នាក់បាន​ បើករថយន្តកូរ៉េដឹកទំនិញផ្លាកលេខព្រះសីហនុ 3A-2402 តាមផ្លូវជាតិលេខ៥ ហើយក៏បានឈប់អែបនៅចិញ្ចើមផ្លូវ រួចដើរចេញពីរថយន្តបាត់។មួយសន្ទុះក្រោយមក ស្រាប់តែមានបុរសម្នាក់បើកម៉ូតូម៉ាកស៊ុយស៊ូគី ឡែតផ្លាកលេខស្វាយរៀង 1O-6788 តាមផ្លូវជាតិលេខ៥ យ៉ាងលឿន។មកដល់កន្លែងខាងលើបានបុកពីក្រោយរថយន្តពេញទំហឹង បណ្ដាលឱ្យដួលបែកក្បាលស្លាប់ភ្លាម រីឯអ្នកបើករថយន្តក៏បានគេចខ្លួនបាត់។បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបាន ចុះមកវាស់វែងហើយយករថយន្ត និងម៉ូតូទៅទុករង់ចាំតំណាងភាគី ចូលខ្លួនដោះស្រាយពេលក្រោយ។ចំណែកសពសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *