ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនចិនម្នាក់ទៅតុលាការ​ ពីបទបើករថយន្តបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់

ភ្នំពេញ៖កម្លាំងនគរបាលរាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤នេះ បានបញ្ជូនបុរសជនជាតិចិនម្នាក់ទៅតុលាការ​ ពីបទបើករថយន្តបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់។ហេការណ៍នោះបានកើតឡើងនៅមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់រថយន្តបង្កឈ្មោះ ហ្វូ សុងហ័រ FU ZHONGHUA ភេទប្រុស ជនជាតិចិន បើករថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ផ្លាកលេខកម្ពុជា F.R.999 ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យបុរសបើកម៉ូតូម្នាក់ស្លាប់។ចំណែកម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1V-9127។រូបភាព៖របស់នគរបាលរាជធានីភ្នំពេញ

ក្រោយបង្កគ្រោះថ្នាក់អ្នកបើកបររថយន្ត បានបន្ថែមល្បឿនព្យាយាម បើករត់ចេញពីកន្លែងកើតហេតុ។តែត្រូវអ្នកដំណើរនាំគ្នាជួយស្ទាក់ឃាត់រថយន្តនិងមនុស្ស ហើយប្រគល់ឱ្យសម្ថកិច្ច។ពេលឃាត់ខ្លួនតៃកុងរថយន្តស្ថិត ក្នុងស្ថានភាពមានជាតិអាល់កុល០.៨៦ mg/L។ បន្ទាប់ពីនោះកម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញ បាននាំមនុស្សជាមួយរថយន្តយកទៅស្នងការដ្ឋានដើម្បីនីតិវិធី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *