ព័ត៌មានសង្គម សន្តិសុខ

បើកផាស្អេបដឹកភ្ញៀវជ្រុលបុករថយន្តពីក្រោយ បណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ

ភ្នំពេញ៖បុរសម្នាក់បានបើកផាស្អេប ដឹកភ្ញៀវទំនងងោកមួយភាំង ក៏ជ្រុលបុកពីក្រោយរថយន្ត Lexus RX330 កំពុងឈប់ភ្លើងស្តុប បណ្ដាលឱ្យបែកកញ្ចក់រថយន្ត និងកាងក្រោយខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងនៅស្តុបបូកគោ ផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែកខណ្ឌចម្ការមន កាលពីរំលងអ្រធ្រាតចូលថ្ងៃទី ២៥ខែកុម្ភៈ។អ្នកឃើញហេតុការណ៍បានឱ្យដឹងថា​ ដំបូងមានរថយន្តម៉ាក LexusRX330 ផ្លាកលេខភ្នំពេញ 2AP-3091 បើកតាមផ្លូវម៉ៅសេទុងពីលិចទៅកើត។មកដល់កន្លែងខាងលើក៏ឈប់ភ្លើងស្តុបក្រហម។ពេលនោះស្រាប់តែមានបុរសម្នាក់បើកផាស្អេបផ្លាកលេខភ្នំពេញ 1JT-8144 ដឹកភ្ញៀវ យ៉ាងលឿនមកពីក្រោយ ទំនងងងុយដេកក៏បុករថយន្តនៅខាងមុខពេញទំហឹង បណ្តាលឱ្យផាស្អេបខូចខ្ទេចផ្នែកខាងមុខ។ចំណែករថយន្តបែកកញ្ចក់ខាងក្រោយនិងកាង។តែពេលនោះមិនមានគ្រោះថ្នាកដល់មនុស្សទេ។ក្រោយកើតហេតុសមត្ថកិច្ច បានចុះពិនិត្យទីតាំងហើយ យករថយន្តនិងផាស្អេបទៅទុករង់ចាំឱ្យភាគីសងខាងចូលខ្លួន ដោះស្រាយពេលក្រោយ៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *