ព័ត៌មានសង្គម សន្តិសុខ

​​រថយន្តបើកបុក​ម៉ូតូ​កង់​បី​បត់ពេល​ឆ្លង​ផ្លូវត្រូវរង​ការខូចខាត​ធ្ងន់ធ្ងរ

ភ្នំពេញ​៖​រថយន្តបើកបុក​​ម៉ូតូ​កង់​បី​ត្រូវរងការខូចខាតធ្ងន់ធ្ងរបន្ទាប់ពីបើកបត់ឆ្លងផ្លូវ។ហេតុការណ៍បានកើតឡើង​នៅត្រង់ចំណុច​មុខ​បុរី​ម្លិះ​ស​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២១៧​ក្នុង​សង្កាត់​ដង្កោ​ខណ្ឌដង្កោកាលពី​​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃ​ទី​១៧​ខែមីនា​ឆ្នាំ​២០២០។​

​មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថាម៉ូតូ​កង់​បី​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GU.0756​ម្ចាស់​ឈ្មោះ​ចំរើន​រតនៈ​អាយុ​២៤​នៅ​បន្ទប់​ជួល​ម្តុំ​ព្រែក​ជ្រៃ​ខណ្ឌដង្កោ​។​ចំណែក​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រពាក់​ស្លាក​លេខ​ភ្នំពេញ​2AN.4783​បើកបរ​ដោយ​បុរស​ម្នាក់​មានឈ្មោះ​វង​ចិ​ត្រា​អាយុ​៣៩​ឆ្នាំ​នៅ​ភូមិ​ឬ​ស្សី​ត្រោក​ឃុំ​ឬ​ស្សី​ត្រោក​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ក៏បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរ​ចុះមក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​កង់​បី​និង​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *