ព័ត៌មានសង្គម សេដ្ឋកិច្ច

​បឹង​កប់​ស្រូវ​៧៥​ហិកតា​​ត្រូវរាជរដ្ឋាភិបាល​កាត់ឱ្យ​រដ្ឋបាល​រាជធានី​ធ្វើ​សួន​សាធារណៈ​

ភ្នំពេញ​៖​ផ្ទៃដី​បឹង​តា​មោក​(​បឹង​កប់​ស្រូវ​)​ចំនួន​៨៣​ហិកតា​ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេចកា​ត់​ជូន​រដ្ឋបាល​រាជធានី​ភ្នំ​ព​ញ​ដើម្បី​បង្កើត​សួន​និង​ឧទ្យាន​ធម្មជាតិ​សាធារណៈ​។​សាងសង់​អគារ​និង​ហេដ្ឋារចនាសម្ព័ន្ធ​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្រសួងមហាផ្ទៃ​។​

បន្ទាប់ពី​បឹង​មាន​ទំហំ​ជាង​៣​ពាន់​ហិកតា​នេះ​ត្រូវបាន​រដ្ឋាភិបាល​កាត់​ជូន​រដ្ឋរាជធានី​ភ្នំពេញ​ចំនួន​២០​ហិកតា​កាលពី​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៨​កន្លងទៅ​ដើម្បី​សាងសង់​ផ្សារ​ផ្គត់ផ្គង់​បន្លែ​និង​ជា​ចំណតរថយន្ត​នៅ​រាជធានី​ភ្នំពេញ​រួចមក​។​

​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០២០​បាន​ជម្រាបជូន​សម្តេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​,​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​,​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​,​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​,​អភិបាល​រាជធានី​ភ្នំពេញ​។​

តាម រយៈ លិខិត​លេខ​៣៦៩​សជណ​.​ម​យ​ចុះ​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០២០​ថា​រាជរដ្ឋាភិបាល​យល់ព្រម​ផ្តល់​ផ្ទៃ​បឹង​តា​មោក​(​បឹង​កប់​ស្រូវ​)​ទំហំ​៨​ហិកតា​ស្ថិតនៅ​សង្កាត់​គោក​រកា​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​។​ដើម្បី​សាងសង់​អគារ​និង​ហេដ្ឋារចនាសម្ព័ន្ធ​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្រសួង​មហា ផ្ទៃ​។​

ការសម្រេច​នេះ​បាន​យោងតាម​លិខិត​លេខ​០១៧ .២០ លស​.​គ ចុះ​ថ្ងៃទី​៥ ខែមីនា​ឆ្នាំ​២០២០​របស់​រដ្ឋ បាល​រាជធានី​ភ្នំពេញ​។ លិ​ខិ​លេខ​១២៧ ខន .០២០ ស ជណ ចុះ​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០២០​របស់​ខុ​ទ្ទ កាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​។​ចំណារ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា​ចុះ​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០២០​។​

​នៅ​ថ្ងៃទី​១៣​ខែមីនា​ដដែល​នេះ​ទីស្តីការគណៈរដ្ឋមន្ត្រី​ក៏បាន​ជម្រាបជូន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង សំណង់​,​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម ,​អភិបាល​រាជធានី​ភ្នំពេញ​តាមរយៈ​លិខិត​លេខ​៣៦៨​សជណ​.​ម​យ​ចុះ​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០២០​ថា រាជ រដ្ឋាភិបាល​យល់ព្រម​ផ្តល់​ផ្ទៃ​បឹង​តា​មោក​ទំហំ​៧៥​ហិកតា​។​ស្ថិតនៅ​សង្កាត់​គោក​រកា​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​ដើម្បី​បង្កើត​សួន​និង​ឧទ្យាន ធម្ម ជាតិ​សាធារណៈ​។​

​ការសម្រេច​នេះ​បាន​យោងតាម​លិខិត​លេខ​០១៦.២០ លស​.​គ​ចុះ​ថ្ងៃទី​៥ ខែ មីនាឆ្នាំ​២០២០​របស់​រដ្ឋ បាល​រាជធានី​ភ្នំពេញ​។​លិ​ខិ​លេខ​១២៨.​ខន .០២០ សជ ណ ចុះ​ថ្ងៃទី​៩​ខែមីនា ឆ្នាំ​២០២០​របស់​ខុ​ទ្ទ កាល័យ​សម្តេច​អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​និង យោងតាម​ចំណារ​ដ៏ ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ ព្រះ​រា​ណា ចក្រ​កម្ពុជា ចុះ​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០២០​។​

​គួរ​រំលឹក​ឱ្យដឹងថា​ទីស្តីការគណៈរដ្ឋមន្ត្រី​ក៏​ធ្លាប់បាន​ជម្រាបជូន​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ រដ្ឋ មន្ត្រី ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង អភិបាល​រាជធានី​ភ្នំពេញ​តាមរយៈ​លិខិត​លេខ ៨២៧​សជណ​.​ចុះ​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៨​ថា​រាជរដ្ឋាភិបាល​យល់ព្រម​ផ្តល់​ជា​គោ​កល​ការណ៍​យក​ដី​ចំនួន​២០​ហិកតា​នៅ​បឹង​តា​មោក​។​ដើម្បី​សាងសង់​ជា​ផ្សារ​ផ្គត់ផ្គង់​បន្លែ​ផ្លែឈើ​និង​ជា​ចំណតរថយន្ត​និង​អនុញ្ញាត​រើ​ផ្សារ​បន្លែ​បន្លែ​ពី​ផ្សារ​ដើម​គរ​ទៅ​ផ្សា​ថ្មី​នៅ​បឹង​តា​មោក​វិញ​។​

​បឹង​តា​មោក​ឬ​បឹង​កប់​ស្រូវ​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ត្រូវបាន​គ្រប់គ្រង​ដោយ​អនុក្រឹត្យ​លេខ​២០​អនក្របក​ចុះ​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០២១៦​កំណត់​ផ្ទៃ​បឹង​មាន​ទំហំ​៣.២៣៥.៧​ហិកតា​ក្នុង​រាជធានី​ភ្នំពេញ​ជា​សម្បត្តិ​សា​ធារ ណៈ​របស់​រដ្ឋ​៕ខុន

rsc

Leave a Reply

Your email address will not be published. Required fields are marked *