ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

​សមត្ថកិច្ច​ឃាត់​រថយន្ត​មួយគ្រឿង​ដឹក​ធ្យូង​ពីលើ​ដាក់​បង្កប់​ឈើ​ខាងក្រោម​

កំពង់ធំ​៖​កាលពី​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០២០​កម្លាំង​សង្កាត់រដ្ឋបាល​ព្រៃឈើ​តាំងក្រសាំង​បាន​ឃាត់​រថយន្ត​មួយគ្រឿង​លួច​ដឹកឈើ​ខុសច្បាប់​ដាក់​ពីក្រោម​ខ្យូ​ង​។​រថយន្ត​ដឹកឈើ​លួចលាក់​គ្មាន​ច្បាប់​នេះ​គេ​ដឹក​ចេញពី​ភូមិសាស្ត្រ​ភូមិ​តា​អោក ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ​ខេត្តកំពង់ធំ​។​

​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​តាំងក្រសាំង​បានឱ្យដឹងថា​ការឃាត់​រថយន្ត​នេះ​គឺមាន​ប្រភពពី​ភ្នាក់ងារ​ពាក់ព័ន្ធ​ទើប​សមត្ថកិច្ច​ឃាត់​ឆែក​មើលឃើញ​មាន​ខ្យូ​ង​ពី​ខាងលើ​ដាក់​បង្កប់​ឈើ​ប្រភេទ​លេខ​២​នៅ​ខាងក្រោម​។​មន្ត្រី​ដដែល​បាន​បន្តថា​តាម​ការប៉ាន់ស្មាន​មិនទាន់​រុះរើ​មាន​ឈើ​ផ្ទុក​ក្នុង​រថយន្ត​ប្រហែល​៤​ទៅ​៥​ម៉ែត្រគូប​៕​​វ៉ាន់ឌី​

rsc

Leave a Reply

Your email address will not be published. Required fields are marked *