សន្តិសុខ

នៅ​ស្រុក​សំរោង​ទង​ស្លាប់​ម្នាក់​ដោយ​រថយន្ដបុក​ម៉ូតូ​

​កំពង់ស្ពឺៈ​រថយន្ត​ធុន​ធំ​បាន​បើក​បុក​អ្នកជិះ​ម៉ូតូ​ពីក្រោយ​បណ្តាលឱ្យ​បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤​នឹង​៣៥​ក្នុងភូមិ​សង្គ្រោះ​ជាតិ​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​២០១៩​។​
​មន្ត្រីនគរបាល​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​American​ស្លាក​លេខ​ព្រះសីហនុ​3A1990​។​អ្នកបើកបរ​មិន​ស្គាល់​មិន​ស្គាល់​អត្តសញ្ញាណ​ព្រោះ​ក្រោយពេល​កើតហេតុ​ចុះ​រត់​គេចខ្លួនបាត់​។​រថយន្ត​បាន​ទៅបុក​ម៉ូតូ​ស្លាក​លេខ​ភ្នំពេញ​1HY-7426 អ្នកបើកបរ​ឈ្មោះ ឆេង មករា ភេទ​ប្រុស អាយុ​២៣ ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ស្រណោះ​ទី​២ ឃុំ​រកាអារ ស្រុក​កងមាស ខេត្តកំពង់ចាម​។​

​ប្រភព​បាន​បន្តថា​រថ​យន្ត​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​បណ្តាលឱ្យ​ម៉ូតូ​ជនរងគ្រោះ​ជិះ​ម្នាក់ឯង​ដួល​ហើយ​ត្រូវ​រថយន្ត​កិន​អូស​បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​។​ក្រោយ​កើតហេតុ​មន្ត្រីនគរបាល​ជំនាញ​បាន​យ​កម​ធ្យា​បាយ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *