ព័ត៌មានសង្គម

​នៅ​ច្រកព្រំដែនអូរ​ស្មាច់ធ្វើ​កន្លែងផ្តល់ប័ណ្ណឆ្លងដែន​មួយទៀត​

ឧ​ត្ត​រ​មាន​ជ័​យៈ​​រដ្ឋបាលខេត្ត បាន​ជូនដំណឹង​មួយ​ដល់​មហាជន​ក្នុង​តំបន់​និង​ពង្រីក​ទីតាំង​ដាក់ពាក្យ​ស្នើរ​សុំ​ធ្វើ​ប័ណ្ណឆ្លងព្រំដែន​កម្ពុជា​-​ថៃ​មួយ​ទីតាំង​ទៀតនៅ​ស្នាក់ការ​ត្រួតពិនិត្យ​ជាប់​ច្រក​អន្តរជាតិ​អូរ​ស្មាច់​ស្ថិតក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​។​ខណៈ​បច្ចុប្បន្ន​អង្គភាព​ផ្តល់​សេវា​ធ្វើ​ប័​ណ្ឌ​ព្រំដែន​ជូន​ពលរដ្ឋ​មាន​មួយ​ទីតាំងនៅ​រដ្ឋបាល​សាលាខេត្ត​មួយ​ប៉ុណ្ណោះ​។​

​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាលខេត្ត​ដែល​បង្ហោះ​តាមរយៈ​បណ្តាញ​សង្គម​ជូន​ដល់​ពលរដ្ឋ​ទាំងពី​ភេទ ដែលមាន​ទីលំនៅ​អចិន្ត្រៃយ៍​នៅក្នុង​ខេត្ត​នេះ​អាចដាក់​ពា​ក្ស​ស្នើសុំ​ធ្វើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​អង្គភាព​ច្រកចេញចូល​តែមួយ​។​សាលាខេត្ត​ក៏បាន​ឫ​នៅ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​ក៏បាន​។​

​ក្នុងនោះ​ភ្ជាប់​មកជា​មួយ​មាន​ពាក្យស្នើសុំ​ធ្វើ​ប័ណ្ណ​ព្រំដែន​ចំនួន​១​ច្បាប់​បិទ​រូបថត​មួយ​សន្លឹក​ចុះហត្ថលេខា​ឫ​ផ្តិត​ស្នាម​មេដៃ​ស្តាំ​របស់​សា​ម៉ី​ខ្លួន​នៅលើ​ពា​ក្យស្នើសុំ​នោះ​ជូន​ដល់ទី​តាំង​ស្នើសុំ​ផ្ទាល់​។​និង​ចម្លង​សំបុត្រកំណើត​ដែលជា​ច្បាប់ដើម​ឫ​ច្បាប់​ចម្លង​ត្រឹមត្រូវ​តាមច្បាប់​ដើម​រូបថត​សាមី​ទំហំ​៤​គុណ​៦​ចំនួន​២​សន្លឹក​-​អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ​ឫ​សំបុត្រកំណើត​។​

បញ្ជាក់ថា​ការដាក់​ពាក្យស្នើសុំ​ធ្វើ​ប័​ណ្ឌ​ព្រំដែន​នេះ​បានតែ​ពលរដ្ឋ​ដែលមាន​អាស័យដ្ឋាន​ក្នុង​តំបន់​រដ្ឋបាលខេត្ត​គ្រប់គ្រង​ប៉ុណ្ណោះ​។​រីឯ​អ្នក​ក្រៅ​ខេត្ត​នេះ​អនុញ្ញាត​ផ្តល់​បានតែ​ក្នុងករណី​ចាំបាច់​ក្នុងតម្លៃ​២​ម៉ឺន​រៀល មាន​សុពលភាព​រយៈពេល​២​ឆ្នាំ អាច​ឆ្លង​ចេញចូល​ព្រំដែន​ច្រក​អូរ​ស្មាច់ ក្រុង​សំរោង​។​ច្រក​ជប់​គគី ស្រុក​បន្ទាយ​អំពិល​។​ច្រក​ជាំ​សា​ង៉ាំ​ស្រុក​អន្លង់វែង​។​ច្រក​ទាំងនេះ​ឈម​ស្រុក​ខេត្ត​ចំនួន​៣​របស់​ថៃ​គឺ​ខេត្ត​សុរិន្ទ ខេត្ត​បុរី​រាំ និង​ខេត្ត​ស៊ីសាកេត ពលរដ្ឋ​រដ្ឋ​អាច​ចេញចូល​បាន​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *