សន្តិសុខ

បុរស​ម្នាក់​របួសធ្ងន់​ដោយសារ​រថយន្ត​បើក​បុក​កង់​បី​នៅ​ខណ្ឌ​សែន​សុខ​

ភ្នំពេញៈ​យុវជន​ម្នាក់​បើករថយន្ត​សេរី​ទំនើប​ម៉ាក​ម៉ាស​ស្តា​ទៅបុក​កង់​បី​ដែល​កំពុង​ឆ្លងផ្លូវ​បណ្តាលឱ្យ​ខ្ទាត​កង់​បី​ទៅបុក​និង​រថយន្ត​ចត​ចោល​មួយគ្រឿង​ទៀត​រីឯ​អ្នកបើក​កង់​បី​រងរបួស​ធ្ងន់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​១៩៨៦​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​កាលពី​ទាបភ្លឺ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៩ ។​

សាក្សី​បានឱ្យដឹងថា​មិនកើត​ហេតុ​គេ​ឃើញ​យុវជន​ម្នាក់​បើកបរ​រថយន្ត​ម៉ាក​ម៉ាស​ស្តា ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AR.9885 ធ្វើតាម​បណ្ដោយ​ផ្លូវ​១៩៨៦ ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​។​ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​នោះ​ក៏​ជ្រុល​ចង្កូត​ទៅបុក​នឹង​កង់​បី​មួយគ្រឿង​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HR.4362​ដែល​កំពុង​ឆ្លងផ្លូវ​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​។​

​ពេលនោះ​បណ្ដាលឱ្យ​កង់​បី​ក​ខ្ទាត​ទៅបុក​នឹង​រថយន្ត​ដែល​ចត​ចោល​មួយគ្រឿង​ទៀត​ម៉ាក​លុ​ច្ស​ស៊ី​ស​rx300​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2N.6929​។​រីឯ​អ្នកបើក​បរកង់​បី​រងរបួស​ធ្ងន់​ដោយ​បាក់​ភ្លៅ​ទាំង​២៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *