ព័ត៌មានអន្តរជាតិ

​អាមេរិក​លុបចោល​សម​យុទ្ធ​យោធា​ធំ​នៅ​ហ្វីលីពីន​នៅពេល​មេទ័ព​ហ្វីលីពីន​ឆ្លង​វីរុស​

ព័ត៌មាន​អន្តរជាតិ​៖​សហរដ្ឋអាមេរិក​លុប​ចោល​ការធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ដែលមាន​កងទ័ព​រាប់ពាន់​នាក់​ចូលរួម​នៅ​ខែឧសភា​នៅ​ប្រទេស​ហ្វីលីពីន ដោយសារតែ​ជំងឺឆ្លង​កូ​វីត​១៩​។​

ឧ​ត្ត​មនា​វី ហ្វីល ដាវី​សុន មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​បាន​និយាយថា “​ដោយ​មើលឃើញ​ស្ថានភាព​អាក្រក់​នៃ​ការឆ្លង​រាលដាល​ខ្លាំង​នៃ​វីរុស​កូ​វីត​១៩ និង​ដើម្បី​ផលប្រយោជន៍​សុខភាព​និង​សុវត្ថិភាព​នៃ​ប្រទេស​ទាំង​២​នេះ​សមយុទ្ធ​Balikatan ឆ្នាំ​២០២០​នេះ​នឹងត្រូវ​លុបចោល​។​

​សេចក្តីថ្លែងការណ៍​រប​ស់​កងទ័ព​អាមេរិក​បាន​និយាយថា សមយុទ្ធ​ដែល​លុបចោល​នេះ គឺ​គ្រោង​ធ្វើ​ពីថ្ងៃ​ទី​៤​ដល់​ថ្ងៃទី​១៥​ខែឧសភា​។​បច្ចុប្បន្ន សហរដ្ឋអាមេរិក​មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក​។​ខណៈដែល​ប្រទេស​ហ្វីលីពីន មាន​ករណី​ឆ្លង​ប្រហែល​៧០០​ករណី​។​

​ការផ្អាក​សមយុទ្ធ​នេះ​កើតឡើង​ចំពេល​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​លោក ដែល​ហ្វី​ន ឡូ​រេ​ន​ហ្សា​ណា បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៧​មីនា​ថា​នាយ​សេនា​កងទ័ព​ហ្វីលីពីន​ឧ​ត្ត​ម​សេនីយ៍ ហ្វេ​លី​ម៉ុ​ន សាន់​តូ​ស ជូ​នៀ ឆ្លង​វីរុស​កូ​រ៉ូ​ណា​។​

លោក ដែល​ហ្វី​ន ឡូ​រេ​ន​ហ្សា​ណា​ខ្លួនឯង​ក៏​កំពុង​ដាក់ខ្លួន​នៅ​ដាច់​ពី​គេ​បន្ទាប់ពី​ដឹង​លទ្ធផល​ពី​ការពិនិត្យ​សុខភាព​របស់​លោកា​ន់​តូ​ស​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​៕​រស្មី​កម្ពុជា​

rsc

Leave a Reply

Your email address will not be published. Required fields are marked *