ព័ត៌មានសង្គម សុខាភិបាល

​ថ្ងៃទី​២៧​អត់​មាន​សេចក្តីជូនដំណឹង​អំពី​ករណី​អ្នកជំងឺ​កូ​វីដ​១៩​ទេ

ភ្នំពេញ​៖​ក្រសួងសុខាភិបាល​នៅ​យប់​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០២០​បានចេញ​សេចក្តីជូនដំណឹង​អំពី​ការផ្លាស់ប្តូរ​ពេលវេលា​នៃ​ការជូនដំណឹង​ដល់​សាធារណជន​អំពី​ករណី​អ្នកជំងឺ​កូ​វីដ​១៩​ពី​ពេលយប់​មក​នៅ​រៀងរាល់​ពេលព្រឹក​ចន្លោះ​ពី​ម៉ោង​៩​ដល់​ម៉ោង​១០​ព្រឹក​វិញ​។​

ចំពោះ​សេចក្តីជូនដំណឹង​ដល់​សាធារណជន​អំពី​ករណី​អ្នកជំងឺ​កូ​វីដ​១៩​សម្រាប់​យប់​ថ្ងៃទី​២៧​ខែមីនា​ក្រសួង​នឹង​ធ្វើការ​បូកសរុប​ព្រមទាំង​ចេញផ្សាយ​ជូន​សាធារណជន​នៅ​ព្រឹក​ថ្ងៃទី​២៨​ខែមីនា ចន្លោះ​ពី​ម៉ោង​៩ ទៅ​ម៉ោង​១០​។​

​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​បានបញ្ជាក់​ជាថ្មី​ថា​ចំនួន​ករណី​កំពុង​ព្យាបាល​និង​ករណី​ជាសះស្បើយ​គិត​ត្រឹម​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០២០​មាន​៖​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ចំនួន​១១​នាក់​(​បុរស​ចិន​ម្នាក់​។​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​និង​បុរស​ជនជាតិខ្មែរ​៩​នាក់​។​

ចំណែក​អ្នកមាន​វិ​រុស​កូ​វីដ​១៩​ដែល​កំពុង​សម្រាក​ព្យាបាល​សរុប​៨៧​នាក់​(​ស្ត្រី​២៤​នាក់​និង​បុរស​៦៣​នាក់​)​និង​អ្នកមាន​វិ​រុស​កូ​វីដ​១៩ សរុប​ចំនួន​៩៨​នាក់ (​ស្ត្រី​២៥​នាក់ និង​បុរស​៧៣​នាក់​)៕​សុផល​

​ ​ ​សូម​អាន​លំអិត​នូវ​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​៖​

rsc

Leave a Reply

Your email address will not be published. Required fields are marked *