សន្តិសុខ

សមត្ថកិច្ចបញ្ជូន​ជន​៥​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធគ្រឿងញៀន​

​បាត់ដំបង​៖​​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿ​ង៊​ញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្តកាលពី​ព្រឹក​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០២០​បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​៥​នាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ ​ជនសង្ស័យ​៥​នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថខេត្តបាត់ដំបង​បាន​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​បាន​នៅ​រសៀល​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០២០​និង​ដកហូត​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​៦​កញ្ចប់​ទម្ងន់​៤.១២​ក្រាម​និង​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​។​ ​ក្រោយពេល​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៥​នាក់​ឆ្លើយ​សារភាព​រួចមក​កម្លាំងជំនាញ​បាន​​បញ្ជូន​ទាំងអស់​និង​វ្ថុ​តាង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

សន្តិសុខ

ភ្លើង​ឆេះ​ផ្ទះ​១​ខ្នង​បង្កពីម្ចាស់ផ្ទះ​ខូច​ខា​ច​ទ្រព្យសម្បត្តិ​ជាច្រើន

បាត់ដំបង​៖​នៅ​ចំណុច​ភូមិ​រំចេក​៤​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​មាន​ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ជាប់​របង​ផ្ទះ​អភិបាលខេត្ត​បាត់ដំបងកាលពី​យប់​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០២០​​។​ផ្ទះ​ដែល​ឆេះ​នោះ​សាងសង់​អំពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​១០​ម៉ែត្រ​គុណ​១៥​ម៉ែត្រ​។​ មន្ត្រីនគរបាល​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តបាត់ដំបង​បានឱ្យដឹងថា​ចំពោះ​មូល​ហេតុដែល​បណ្តាលឱ្យ​ភ្លិ​ង​ឆេះ​រោង​លក់​ចាបហួយ​របស់​ប្រជាពលរដ្ឋ​ឈ្មោះ​អាន​ចាន់​រ័ត្ន​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​។​ដោយសារតែ​គាត់​ធ្វេសប្រហែស​បូម​សាំង​ហើយ​កេះ​ដែកកេះ​ជក់បារី​បណ្តាលឱ្យ​ផ្ទុះ​ឆេះ​សន្ធោសន្ធៅ​តែម្តង​។​ ​ឯ​ម្ចាស់ផ្ទះ​រលាក​ដៃស្តាំ​មួយ​ចំហៀង​ខ្លួន​និង​ខូចខាត​ផ្ទះ​១​ខ្នង​និង​ទ្រព្យសម្បត្តិ​មួយចំនួន​គិត​ជា​ទឹកប្រាក់​ប្រមាណ​៧​ពាន់​ដុល្លារ​។​លោក​បាន​បន្តថា​ភ្លាមៗ​នោះ​កម្លាំង​ជំនាញ​បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​បាញ់​ពន្លត់​ទាន់ពេលវេលា​មិនឱ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកដទៃ​៕

ព័ត៌មានសង្គម សន្តិសុខ

សមត្ថកិច្ចខេត្តសៀមរាប​ចុះ​ធ្វើ​រដ្ឋបាល​លើ​ជន​បរ​ទស២​ទីតាំង​ឃាត់ខ្លួន​​៣៦​នាក់​

សៀមរាប​៖​​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០២០បាន​ចុះ​ធ្វើ​រដ្ឋបាល​ត្រួតពិនិត្យ​ជន​បរ​ទស​ក្នុងការ​ស្នាក់នៅ​២​ទីតាំង​នៅក្នុង​សង្កាត់​ជ្រាវ​និង​សង្កាត់​សាលា​កំរើក​ក្រុង​/​ខេត្តសៀមរាប​បាន ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣៦​នាក់​។​ ​មន្ត្រីនគរបាល​ក្រុង​សៀមរាប​បាន​និយាយថា​ការចុះ​ធ្វើ​រដ្ឋបាល​ត្រួតពិនិត្យ​ជន​បរ​ទស​ក្នុងការ​ស្នាក់​នៅលើ​ទីតាំង​ចំនួន​២​គឺ​ទី​១​នៅ​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០២០​។​កម្លាំង​ផ្នែក​គ្រប់គ្រង​ជនបរទេស​នៃ​នគរបាល​ក្រុង​ដឹកនាំ​សហ​ការណ៍​បុ​ស្តិ៍​នគរបាល​សង្កាត់​ជ្រាវ​បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ជនបរទេស​នៅ​រោង​ជាង​អេតចាយ​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​ជ្រាវ​សង្កាត់​សៀមរាប​ក​ក្រុង​សៀមរាប​។​ ​ជា​លទ្ធផល​ត្រួតពិនិត្យ​ជន​បរ​ទស​អន្តោប្រវេសន៍​រួមមាន​ជនជាតិ​វៀតណាម​ចំនួន​៣​នាក់​។​កម្មករ​ខ្មែរ​សរុប​៦​នាក់​។​ម្ចាស់​ទីតាំង​បាន​សន្យាថា​៖​រាល់​ការចេញចូល​បម្រើការ​ទីតាំង​របស់ខ្លួន​ត្រូវរាយការណ៍ជូន​សមត្ថ​កិច្ច​មូលដ្ឋាន​ឱ្យបាន​ទាន់ពេលវេលា​និង​សមស្រប​ទៅតាម​នីតិវិធី​ច្បាប់​ស្នាក់នៅ​។ ​ ទីតាំង​ទី​២​នៅ​ថ្ងៃទី​២៣​ខែកក្កដា​ដដែល​កម្លាំង​នគរបាល​ក្រុង​សៀមរាប​ចុះ​ត្រួតពិនិត្យ​ទីតាំង​ប៊ូ​ទិ​ក​វិហា​រា ស្ថិតនៅ​ភូមិ​វត្ត​បូព៌​សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប​ខេត្តសៀមរាប​បាន​ពិនិត្យ​នឹង​នាំខ្លួន​ជនសង្ស័យ​ចំនួន​៣៥​នាក់​។​ក្នុងនោះ​ស្រី​៨​នាក់​ជា​ចិនតៃវ៉ាន់​ចំនួន​៤​នាក់​-​ជនជាតិ​វៀតណាម​ចំនួន​២៩​នាក់​ស្រី​៨​នាក់​។​រួម​និង​វត្ថុតាង​មួយចំនួន​ដែល​ពាក់ព័ន្ធ​រួច​បញ្ជូនទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣៦​នាក់​បាន​បញ្ជូនទៅ​សាកសួរ​នៅ​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​ពិនិត្យ​ចំណាត់ការ​តាម​នីតិវិធី​៕

ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

​ចុះ​លើក​ស្លាក​សញ្ញា​ចរាចរណ៍​កំណត់​ល្បឿន​នៅលើ​​ផ្លូវជាតិ​

បាត់ដំបង៖ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​​សហការ​ជាមួយនគរបាលខេត្តបាត់ដំបងបានចុះលើកស្លាកសញ្ញាកំណត់ល្បឿនត្រឹម៨០​គីឡូម៉ែត្រក្នុងមួយម៉ោងនៅលើកំណាត់ផ្លូវជាតិលេខ៥៧កាលពីថ្ងៃទី២៤​ខែកក្កដាឆ្នាំ២០២០​​​​។​ ​លោក​ព្រួញ​រិ​ទ្ធ​ថា​អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្តបានឱ្យដឹងថាមន្ទីរ​របស់បានសហការជាមួយលោក​វរសេនីយ៍ឯក​សាត​គឹម​សាន​ស្នងការរង​ទទួលបន្ទុក​ផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ការដាក់ស្លាកសញ្ញានេះ​ដើម្បី​ឱ្យប្រជាពលរដ្ឋ​ប្រើប្រាស់​យានយន្ត​បញ្ជា​ដៃចង្កូត​នៅលើ​ដងផ្លូវ​សាធារណៈ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​និង​កាត់បន្ថយ​អត្រា​គ្រោះ​ចរាចរណ៍​ឱ្យមក​នៅ​ទាប​បំផុត​។ដូច​ពាក្យស្លោក​បានបញ្ជាក់​ថា​”​ថ្ងៃនេះ ថ្ងៃស្អែក​សូមកុំ​ឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ “៕ បាត់ដំបង៖ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​​សហការ​ជាមួយនគរបាលខេត្តបាត់ដំបងបានចុះលើកស្លាកសញ្ញាកំណត់ល្បឿនត្រឹម៨០​គីឡូម៉ែត្រក្នុងមួយម៉ោងនៅលើកំណាត់ផ្លូវជាតិលេខ៥៧កាលពីថ្ងៃទី២៤​ខែកក្កដាឆ្នាំ២០២០​​​​។​ ​លោក​ព្រួញ​រិ​ទ្ធ​ថា​អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្តបានឱ្យដឹងថាមន្ទីរ​របស់បានសហការជាមួយលោក​វរសេនីយ៍ឯក​សាត​គឹម​សាន​ស្នងការរង​ទទួលបន្ទុក​ផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ការដាក់ស្លាកសញ្ញានេះ​ដើម្បី​ឱ្យប្រជាពលរដ្ឋ​ប្រើប្រាស់​យានយន្ត​បញ្ជា​ដៃចង្កូត​នៅលើ​ដងផ្លូវ​សាធារណៈ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​និង​កាត់បន្ថយ​អត្រា​គ្រោះ​ចរាចរណ៍​ឱ្យមក​នៅ​ទាប​បំផុត​។ដូច​ពាក្យស្លោក​បានបញ្ជាក់​ថា​”​ថ្ងៃនេះ ថ្ងៃស្អែក​សូមកុំ​ឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ “៕ ​ ​

សន្តិសុខ

​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​អ្នកលក់​ចេកអាំង​ឱ្យ​រងរបួស​ធ្ងន់​ពីរ​នាក់​

កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​ដោយ​បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​ចង្កូត​ទៅបុក​អ្នកលក់​ចេកអាំង​នៅ​ចិញ្ចើមផ្លូវ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ទាំងពីរ​នាក់​។​ហេតុការណ៍​នេះ​បានកើត​ឡើងលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០០​និង​១០១​ត្រង់ចំណុច​ភូមិ​ទី​៦​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា​ឆ្នាំ​២០២០​។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​បុរស​ម្នាក់​ឈ្មោះ​ទេស​ស៊ី​ដា​រ៉ា​រិ​ទ្ធ អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​។​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី​GFX​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ក្រចេះ​1D1010​បើកបរ​ក្នុង​ល្បឿន​លឿន​។ ​ម៉ូតូ​បាន​ជ្រុល​ទៅបុក​មនុស្ស​ម្នាក់​ឈ្មោះ​សុខ​ស្រី​ដា​ភេទ​ស្រី​អាយុ​១៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​ទី​៦​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ដែល​កំពុង​លក់​ចេកអាំង​ក្នុង​តូប​លើ​ចិញ្ចើមផ្លូវ​បណ្តាលឱ្យ​រងរបួស​ធ្ងន់ និង​អ្នកបើក​ម៉ូតូ​ក៍រង​របួសធ្ងន់​ដែរ​៕

សន្តិសុខ

​សមត្ថកិច្ច​ឃាត់​ជន​ម្នា​ក់ពាក់​ព័​ន្ឋ​ករណី​ហឹ​ង្សា​និង​លួច​

ព្រះវិហារ​៖​កម្លាំង​នគរបាល​ក្រុង​សៀមរាប​សហការ​ជាមួយ​នគរបាល​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់​ព័​ន្ឋ​ករណី​ហឹ​ង្សា​ដោយមាន​ស្ថាន​ទម្ងន់ទោស​និង​លួច​។​ជននេះ​ប្រព្រឹត្តឡើង​នៅ​ខេត្តសៀមរាប​រួច​គេចខ្លួន​ទៅ​ខេត្តព្រះវិហារ​។​ការឃាត់ខ្លួន​ជនសង្ស័យ​បានធ្វើ​ឡើង​នៅ ចំណុច​លើ​ខ្នងភ្នំ​ត្បែង​ខេត្តព្រះវិហារ​កាលពី​រសៀល​នៅ​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០២០​។​ ​សមត្ថកិច្ច​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​ជនសង្ស័យ​មានឈ្មោះ​អែម​បញ្ញា​ត្រូវ​នគរបាល​ចាប់ខ្លួន​តាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ​អែម​ចាន់​សូឡី​ត្រូវជា​ម្តាយមីង​របស់​ជនសង្ស័យ​។​ពាក់​ព័​ន្ឋ​និង​ករណី​ហឹ​ង្សា​ដោយមាន​ស្ថាន​ទម្ងន់ទោស​និង​លួច​ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៨​កក្កដា​២០២០​កន្លងទៅ​នៅ​ភូមិ​វិហារ​ចិន​សង្កាត់​ស្វាយដង្គុំ​ក្រុង​សៀមរាប ។​ ​សមត្ថកិច្ច​បាន​បន្តថា​ក្រោយពី​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​ចាប់​សម្លុត​គំរាមកំហែង​នឹង​កាប់​រថយន្ត​របស់​ជន​រងគ្រោះ​ឈ្មោះ​ស៊ុន​ចិន​ស្រឿ​ន​ភេទ​ប្រុស​បណ្ដាលឱ្យ​ខូចខាត​និង​ឡើង​បើករថយន្ត​របស់​ជន​រងគ្រោះ​គេចខ្លួន​ពិតប្រាកដ​មែន​។​ជាមួយ​នោះបាន​លួច​យកប្រាក់​នៅក្នុង​ឡាន​របស់​ជនរងគ្រោះ​ជិត​៦.០០០​ដុល្លារ​ពិតប្រាកដ​មែន​។​ ​សមត្ថកិច្ច​បានបញ្ជាក់​ថា​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​រួចមក​សមត្ថកិច្ច​បាន​ដកហូត​ប្រាក់​មួយចំនួន​ដែល​នៅសល់​នឹង​ខ្លួន​រួច​បានប្រគល់​ប្រាក់​នោះ​ជូនទៅ​ជនរងគ្រោះ​វិញ​។​ចំណែក​ជនសង្ស័យ​ត្រូវបាន​ប្រគល់​ខ្លួន​ឱ្យមក​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕​វ៉ាន់ឌី​ ​

សន្តិសុខ

​ក្មេង​តូច​ម្នាក់​លង់ទឹក​ស្រះ​ស្លាប់​ក្នុង​វត្ត​អង្គ​តា​មិញ​

​ភ្នំពេញ​:​ម្ដាយ​និង​ជីដូន​យំ​អោប​សព​កូន​អាយុ​៤​ឆ្នាំ​ដែល​បាន​លង់​ទឹកស្រះ​ស្លាប់​នៅវេលា​ម៉ោង​១០​យប់​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០២០​ត្រង់ចំណុច​ស្រះ​ទឹក​នៅក្នុង​វត្ត​អង្គ​តា​ម៉ិ​ញ​ស្ថិតនៅ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ ​ក្មេង​តូច​ដែល​ស្លាប់​មានឈ្មោះ​រ៉ាត់​ខៃ​ហ្វុ​ង​ភេទ​ប្រុស​អាយុ​៤​ឆ្នាំ​កំព្រា​ឪពុក​មាន​បងប្អូន​ប្រុស​៣​នាក់​រស់នៅ​ជាមួយ​ម្តាយ​និង​ជីដូន​ចំនួន​២​នាក់​គឺ​កូន​បង​និង​កូនពៅ​។​ចំណែក​កូន​កណ្តាល​ទៅ​រស់នៅ​ជាមួយ​ឪពុក​ដែល​លែងលះគ្នា​។​ ម្តាយ​របស់​ក្មេងរងគ្រោះ​ខាងលើ​មានឈ្មោះ​លីន​សុ​ភ័​ក្ត​ណា​អាយុ​៣៣​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ធ្វើការ​រោងចក្រ​ស្នាក់នៅ​បន្ទប់​ជួល​ជាប់​របង​វត្ត​អង្គ​តា​មិញ​។​មាន​ស្រុកកំណើត​នៅ​ភូមិ​កុក​តិ​ល ឃុំ​ត្បែង ស្រុក​កណ្តាល ស្ទឹង ខេត្តកណ្តាល​៕

សន្តិសុខ

​រថយន្ត​ធំ​បុក​រថយន្ត​ទំនើប​បណ្ដាលឱ្យ​ក្រឡាប់​មិនមានអ្នករបួសធ្ងន់ទេ

ភ្នំពេញ៖រថយន្ត​ដឹក​ខ្សាច់​បើកបរក្នុង​ល្បឿន​លឿន​បានបើក​វ៉ា​ជែង​ក៏​ជ្រុល​ទៅបុក​រថយន្ត​ទំនើប​មួយគ្រឿង​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា​បណ្ដាលឱ្យ​រថយន្ត​ដឹក​ខ្សាច់​ក្រឡាប់​តែ​មិនមាន​អ្នករងរបួស​ធ្ងន់ធ្ងរ​ទេ។​ហេតុការណ៍​នេះ​កើតឡើង​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ចំណុច​ច្រកចូល​ផ្សារ​ក្រមួន​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម​ខណ្ឌមានជ័យ​កាលពី​យប់​ថ្ងៃទី​២៤​ខែ​កក្ដ​ដា​ឆ្នាំ​២០២០​។​ ​តាម​ប្រភព​បានឱ្យដឹងថា​រថយន្ត​ដឹក​ខ្សាច់​ពណ៌​ស​ពាក់​ស្លាក​លេខ​ចង្កូត​ស្ដាំ​PP.0536​បាន​វ៉ា​ជែង​ចូល​ចំណីផ្លូវ​រថយន្ត​ម៉ាក​KIA​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AX.6873​។​ត្រូវ​រថយន្ត​ដឹក​ខ្សាច់​បុក​ពេញទំហឹង​បណ្ដាលឱ្យ​រថយន្ត​ដឹក​ខ្សាច់​ក្រឡាប់​។​ចំណែក​រថយន្ត​ម៉ាក​KIA​រង​ការខូចខាត​មួយ​កំណត់​មុខ​ស្ទើរតែ​ទាំងស្រុង​។​ ​ ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​ដោយ​មិន​បះ​ពាល់​សម្បត្តិ​រដ្ឋ សមត្ថកិច្ច​ក៏​ឱ្យ​ភាគី​ទាំង​២​សម្របសម្រួល​គ្នា​ដោយ​សម្រួល​មិនត្រូវ​សម​កិច្ច​ក៏​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

សន្តិសុខ

​រថយន្តបុក​ម៉ូតូ​ពីក្រោយ​ជាប់​ម៉ូតូក្បាលរថយន្ត​រងរបួស​ធ្ងន់​ម្នាក់​

ឧ​ត្ត​រ​មានជ័យ​៖​រថយន្តបុក​ម៉ូតូ​ពីក្រោយ​ក្នុងទិសដៅ​ស្របគ្នា​ក៏​ផុង​ម៉ូតូ​ជាប់​ក្បាល​រថយន្ត​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​ដឹក​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៦៨​បេ​ក្នុងភូមិ​គោក​ចំបក់​សង្កាត់​-​ក្រុង​សំរោង​កាលពី​ល្ងាច​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០២០​។​ ​ សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​សំណាង​ដា​ណេ​ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​គី​រី​វ័​ន្ត​សង្កាត់​កូន​ក្រៀល​ក្រុង​សំរោង​បាន​រងរបួស​ធ្ងន់​។​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៥​ពាក់​ស្លាក​លេខ​ឧ​ត្ត​រ​មានជ័យ​១B៥២៨៧​។​ ស្រប​ទិស​និង​រថយន្ត​បើកបរ​ដោយ​ឈ្មោះ​ឱ​សុ​ភ័​គ្រ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជា​អាជីវករ​រស់នៅ​ភូមិ​-​សង្កាត់​-​ក្រុង​សំរោង​បាន​រត់​គេចខ្លួនបាត់​។​បើករថយន្ត​ម៉ាក​ម៉ាស់​ស្តា​ចង្កូត​ស្តាំ​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ BMC-១៣៨៥​អ្នករួមដំណើរ​២​នាក់​។​ សមត្ថកិច្ច​ស​និ្ន​ដ្ឋា​ន​ថា​ករណីនេះ​អ្នកបើកបរ​រថយន្ត​បើកបរ​ខ្ជី​រ​ខ្ជា​រ​មិន​ប្រុងប្រយ័ត្ន​ហើយ​វត្ថុតាង​ទាំងពីរ បាន​នាំយកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​រៀបចំ​នីតិវិធី​បន្ត​៕សាយ

សន្តិសុខ

​ចោរ​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​បណ្ដាលឱ្យ​ដួល​ម៉ូតូ​រងរបួសនៅខណ្ឌទួលគោក​

ភ្នំពេញ​៖​ស្ត្រី​ម្នាក់​ត្រូវ​ជនសង្ស័យ​ឆក់​កាបូប​បណ្ដាលឱ្យ​ដួល​រងរបួស​បែក​មុខ​បែក​មាត់​រលាត់​ដៃ​រលាត់​ជើង​។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​មុខ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២៨៩​ក្នុង​សង្កាត់​បឹងកក់​ទី​២​ខណ្ឌទួលគោក​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០២០​។​ ​ ស្ត្រី​រងគ្រោះ​បាន​ប្រាប់ថា​ក្នុង​កាបូប​របស់គាត់​មិនមាន​លុយ​នោះទេ​ដោយសារ​គាត់​ស្ពាយ​នៅ​ខាងក្រៅ​ទំនង​បានជា​ជនសង្ស័យ​ឆក់​កាបូប​គាត់​បែបនេះ​ទៅវិញ​។​គាត់​ក៏បាន​ទាក់ទង​ទៅ​ប្ដី​របស់គាត់​ឱ្យមក​នាំ​គាត់​ទៅ​មន្ទីរពេទ្យ​ដោយសារតែ​ឃើញ​សភាព​គាត់​មាន​ឈាម​ស្លេកស្លាំង​បងប្អូន​នាំ​គាត់​ដាក់​កង់​បី​ទៅ​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​៕