ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

សមត្ថកិច្ច​ចម្រុះ​ចាប់​រថយន្ដ​ដឹកឈើ​ដោយ​បន្លំ​ដាក់​កន្ទក់​ពីលើ​ដាក់​ឈើ​ពីក្រោម​

ព្រះវិហារ​៖​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​រវៀង​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០២០​នេះ​បាន​ស្ទាក់ចាប់​រថយន្ដ​សាំ​យ៉ុង​ដឹកឈើ​មួយគ្រឿង​ដោយ​បន្លំ​ដាក់​កន្ទក់​ពីលើ​ដាក់​ឈើ​ពីក្រោម​។​សមត្ថកិច្ច​ចាប់បាន​នៅ​ចំណុច​ជិត​ផ្លូវ​ចូល​ព្រៃ​បារាំង​ស្នាក់ការ​បរិស្ថាន​រំចេក​ភូមិ​រំចេក​ឃុំ​រមណីយ​ស្រុក​រវៀង​ខេត្តព្រះវិហារ ។​ ​ មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​៖​រថយន្ដ​ដឹកឈើ​មាន​ម្ចាស់​ពីរ​នាក់​ប្ដី​ប្រពន្ធ​ជា​អ្នក​ខេត្តកំពត​ដឹកឈើ​ចេញពី​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​។​លុះដល់​ចំណុច​ខាងលើ​ត្រូវបាន​កម្លាំង​ត្រួតពិនិត្យ​នៅ​បញ្ជាកា​ដ្នា​ន​អាវុធហត្ថ​ស្រុក​រវៀង​និង​ស្នាក់កា​បរិស្ថាន​រំចេក​ឃាត់​រថយន្ដ​ត្រួតពិនិត្យ​ឃើញ​ឈើ​ប្រភេទ​លេខ​២​ក្ដារ ។​ ​ក្រោយពី​ត្រួតពិនិត្យ​រួចរាល់​រួចមក​កម្លាំងចម្រុះ​បានប្រគល់​រថយន្ដ​និង​វត្ថុតាង​ឱ្យ​ស្នាក់កា​បរិស្ថាន​ដែន​ជុំរក​សត្វព្រៃ​បឹង​ពែ​ដើម្បី​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕​វ៉ាន់ឌី​

ព័ត៌មានសង្គម សុខាភិបាល

​អ្នកជំនាញការ​ចិន​ចំនួន​៧​នាក់​នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃស្អែក​

ភ្នំពេញ​៖​អ្នកជំនាញការ​ចិន​ចំនួន​៧​នាក់​នឹង​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០២០​ស្អែក​នេះ​ដើម្បី​ចូលរួម​ផ្តល់​ការចែករំលែក​បទពិសោធ​ន៍​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​វីរុស​កូ​វីដ​១៩ (Covid19)​។​នេះ​បើតាម​ការបញ្ជាក់​របស់​លោកស្រី​ឱ​វណ្ណឌី​ន​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា​នេះ​។​ ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បានបញ្ជាក់​ថា​អ្នក​ដែលមាន​វិជ្ជមាន​កូ​វីដ​១៩​ក្រៅពី​ជនជាតិ​ចិន​និង​អង់គ្លេស​បានជា​សះស្បើយ​នោះ​។​គឺថា​ពួកគាត់​មិនទាន់​ឃើញ​មានការ​វិវត្តន៍​ណា​ផ្សេង​ដែល​ឱ្យ​យើង​មានការ​បារម្ភ​ទេ បច្ចុប្បន្ននេះ​ពួកគាត់​មាន​សុខភាព​ធម្មតា​ទេ​។​ ​សូមជម្រាបថា​កាលពី​ថ្ងៃទី​២១​ខែមីនា​ល្រ​សួង​សុខាភិបាល​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​១៩​ចំនួន​ពីរ​ករណី​ថ្មី​ទៀតហើយ លើ​បុរស​ជនជាតិ​បារាំង​នៅ​ខេត្ត​ព្រះសីហនុ​។ បុរស​ជនជាតិ​បារាំង​ទាំងពីរ​នាក់ មាន​អាយុ ៦៧​ឆ្នាំ និង​អាយុ ៨០​ឆ្នាំ​។​បុរស​ទាំងពីរ​ដាក់​ព្យាបាល​នៅ​ខេត្ត​ព្រះសីហនុ​។ ​គិត​ត្រឹម​ម៉ោង ២០:០០ ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០ ករណី​វិជ្ជមាន​វីរុស​កូ​វីដ ១៩ សរុប​ទាំងអស់​មាន​ចំនួន ៥៣​នាក់​(​ប្រុស​៤៩​នាក់​ស្រី​៤​នាក់​)​។​ក្នុងនោះ​មាន​ជនជាតិ​ចិន​ម្នាក់​(​នៅ​ខេត្ត​ព្រះសីហនុ​បានជា​សះស្បើយ​) អង់គ្លេស ៣​នាក់ (​ក្នុងនេះ​មាន ម្នាក់​អវិជ្ជមាន​កូ​វីដ​១៩ ដែលជា​ស្ត្រី​ពិការ​) កាណាដា ម្នាក់ ប៊ែ​ល​ហ្សិ​ក​ម្នាក់​បារាំង ៤​នាក់ ម៉ាឡេស៊ី ១២​នាក់ ខ្មែរ ៣១​នាក់ ៕​សុភាព​

ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

ពលរដ្ឋ​ចំនួន​៤០​នាក់​យក​សំណាក​ធ្វើតេស្ត​និង​ឱ្យ​រស់នៅ​ដាច់ដោយឡែក​

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​គណ​:​កម្ម​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វិដ​១៩​ខេត្តកំពង់ចាម​បាន​សម្រេចយក​សំណាក​ប្រជាពលរដ្ឋ​ចំនួន​៤០​នាក់​ជា​ជនជាតិខ្មែរ​នៅ​ស្រុក​កងមាស​ដែលមាន​ទំនាក់ទំនង​ប៉ះពាល់​ជាមួយ​ជនបរទេស​ម៉ាឡេស៊ី​ចំនួន​ប្រាំពីរ​នាក់​ដែល​បាន​ផ្ទុក​ជំងឺ​កូ​វិដ​១៩​និង​ដាក់ឱ្យ​រស់នៅ​ដាច់ដោយឡែក​។​តាមដាន​សុខភាព​ចំនួន ពីរ សប្តាហ៍ នា​ល្ងាច​ថ្ងៃទី ២១ ខែមីនា ឆ្នាំ​២០២០​។ លោក​ជា​ក្រូច​មន្ត្រី​អ្នកនាំពាក្យ​រដ្ឋបាល​សាលាខេត្ត​កំពង់ចាម​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០២០​ថា​តាម​ការស្រាវជ្រាវ​និង​ប្រមូល​ព័​ត៌​របស់​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម​ពី​ការទំនាក់ទំនង​របស់​ជនជាតិ​ម៉ាឡេស៊ី​ចំនួន​ប្រាំពីរ​នាក់​។​

ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

​គ្រូពេទ្យ​កងទ័ព​ទទួលការបណ្តុះបណ្តាល​ដើម្បី​ត្រៀមលក្ខណៈ​ក្នុងការ​ប្រយុទ្ធ​នឹង​COVID19

បន្ទាយមានជ័យ​៖​បណ្តុះបណ្តាល​គ្រូពេទ្យ​កងទ័ព​ពី​ការប្រយុទ្ធ​នឹង​COVID19​ដើម្បី​ត្រៀមលក្ខណៈ​ករណី​ចាំបាច់​ទាំង​គ្រូពេទ្យ​ស៊ីវិល​គ្រូពេទ្យ​កងទ័ព​ពេទ្យ​អាវុធហត្ថ​ពេទ្យ​នគរបាល​ទូទាំង​ខេត្ត​ទាំង​រដ្ឋ​នឹង​ទាំង​ឯកជន​ចូលរួម​គ្នា​ក្នុង​ការងារ​បន្ទាន់​នេះ ។​ ​លោក​វេជ្ជបណ្ឌិត​កែវ​សុ​ភ័​ក្ត្រា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹង​កាលពី​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០២០​ថា​៖​គ្រូពេទ្យ​កងទ័ព​ចំនួន​១៥០​នាក់​ត្រូវបាន​អញ្ជើញ​មក​បណ្តុះបណ្តាល​បច្ចេកទេស​នៅ​ការិយាល័យ​បច្ចេកទេស​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ដើម្បី​យល់ដឹង​។​រួមចំណែក​ប្រយុទ្ធ​នឹង​ការឆ្លង​ជំងឺ COVID19​ធ្វើ​អន្តរាគមន៍​ទប់ស្កាត់​ការពារ​នឹង​សង្គ្រោះ​ព្យាបាល​ជូន​ពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ ។​ លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​និង​មន្ត្រី​សុខាភិបាល​វិញ​បន្ត​ចុះ​ពិនិត្យមើល​កិច្ចការ​ត្រួតពិនិត្យ​រប​ស់​មន្ត្រី​ច​ត្តា​ឡី​ស័ក​និង​មន្ត្រី​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។​ដែលមាន​ភារកិច្ច​ពិនិត្យ​បែបបទ​និង​សុខភាព​ភ្ញៀវ​ជា​ជនបរទេស​និង​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ដែល​ចេញចូល​ក្រៅប្រទេស​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​៕

ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សេដ្ឋកិច្ច

​ត្រៀម​បើក​ដំណើរការ​ហោះហើរ​ឡើងវិញនូវអាកាស​យាន្ត​ដ្ឋា​ន​​ខេត្តបាត់ដំបង​​

បាត់ដំបង​៖​ព្រលានយន្តហោះ​វាល​បែក​ចាន​ស្ថិតក្នុង​ភូមិ​រំចេក​៤​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​ដែល​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ផ្អាក​ដំណើរការ​រាប់សិប​ឆ្នាំ​មកហើយ​អាច​ដំណើរការ​ដឹកជញ្ជូន​អ្នកដំណើរ​និង​ទំនិញ​តាម​ជើងយន្តហោះ​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​ ការត្រៀម​បើក​ឱ្យ​ដំណើរការ​ព្រលានយន្តហោះ​វាល​បែក​ចាន​ខេត្តបាត់ដំបង​នេះ​គឺ​យោងតាម​កិច្ចប្រជុំ​បស់​រដ្ឋបាលខេត្ត​ជាមួយ​អ្នកបើកបរ​យន្តហោះ​ជនជាតិ​បារាំង​និង​សហការី​។​បាន​ជួបពិភាក្សា​ការងារ​បង្ហាញ​ពី​គោលបំណង​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​ព្រលានយន្តហោះ​វាល​បែក​ចាន​ដោយ​ដំបូង​ប្រើ​យន្តហោះ​ខ្នាតតូច​សម្រាប់តែ​ដឹក​អ្នកដំណើរ​។​ដែលមាន​ភារកិច្ច​សំខាន់​ចង់​ធ្វើដំណើរ​ពី​បាត់ដំបង​ទៅ​ភ្នំពេញ​ឬ​ពី​ភ្នំពេញ​មក​ខេត្តបាត់ដំបង​វិញ​បាន​ឆាប់រហ័ស​ទាន់​ចិត្ត​។​ ​ដោយមាន​ការឯកភាព​រវាង​រដ្ឋបាលខេត្ត​ជាមួយ​លេខា​ដ្ឋា​ន​អាកាសចរ​ស៊ីវិល​កម្ពុជា​បាន​ជួបប្រជុំគ្នា​ដោយបាន​បង្កើតជា​គណៈកម្មកា​រ​មួយ​ចុះ​ស្រង់​ស្ថិតិ​អ្នក​ដែល​រស់នៅក្នុង​ដី​ព្រលានយន្តហោះ​ហើយ​រា​ការណ៍​ទៅ​លេខា​ដ្ឋា​ន​អាកាសចរ​ស៊ីវិល​កម្ពុជា​។​ធ្វើការ​ដោះស្រាយ​គោលនយោបាយ​រួចរាល់​ហើយ​ទើប​ដាក់ឱ្យ​រៀបចំ​ជួសជុល​នឹង​ដំណើរការ​ឡើងវិញ​បាន​។​ ​លោក​ងួន​រតនៈ​អភិបាលខេត្ត​បាន​សហការ​ក្នុងការ​ព​ន្លឿ​ន​ប្រមូល​ទិន្នន័យ​ឱ្យបាន​ច្បាស់លាស់​ដើម្បី​រាយការណ៍​ប្រាប់​គណៈកម្មការ​បច្ចេក​ទេស​ហើយ​ចុះ​អនុវត្ត​ការជួសជុល​និង​សាងសង់​ជា​ជំ​ហ៊ានៗ​ដើម្បី​ឱ្យបាន​ឆាប់​ដំណើរការ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕

ព័ត៌មានសង្គម សុខាភិបាល

សមាគម​សហគ្រិន​កម្ពុជាឧបត្ថម្ភសម្ភារ​អនាម័យ​​ដល់អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ​៖​សមាគម​សហគ្រិន​កម្ពុជា​កាលពី​ថ្ងៃ​ទី​២១​ខែមីនា​ឆ្នាំ​២០២០​បាន​ជួយឧបត្ថម្ភ​សម្ភារ​អនាម័យ​មាន​ស្ព្រា​យ​អាល់កុល​បាញ់​ដៃ​និង​ហក​ដ៊ែ​ល​ល​លាង​សម្អាត​ដៃដល់​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​។​ ​តំណាង​សមាគម​ថា​ការឧបត្ថម្ភ​នេះ​ដើម្បី​ចូលរួមចំណែក​ជាមួយ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ជាពិសេស​មន្ទីរ​សុខាភិបាល​ខេត្ត​ក្នុង​យុទ្ធនា​ការបង្ការ​ទប់ស្កាត់​ប្រយូ​ទ្ធ​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីត​១៩ ។​ ​ លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្លែងអំណរគុណ​និង​កត់សម្គាល់​កាយវិការ​និង​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​ថ្នាក់ដឹកនាំ​និង​សមាជិកសមាគម​សហគ្រិន​កម្ពុជ​នេះ​។​ក៏​អំពាវនាវ​ដល់​អង្គការ​សមាគម​ក្រុមហ៊ុន សប្បុរសជន​ដទៃទៀត​មេត្តាជួយ​ឧបត្ថម្ភ​ទៀត ៕

ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

សុខាភិបាល​រកឃើញ​កូ​វីដ​១៩​ពីរ​ករណី​ថ្មី​នៅ​ខេត្ត​ព្រះសីហនុ​

ព្រះសីហនុ​៖​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​បាន​ឱ្យដឹងនៅ​ព្រឹក​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០២០​នេះ​ថា​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​ខេត្ត​ព្រះសីហនុ​ដែលមាន​ឯកឧត្តម​គួច​ចំរើន​អភិបាលខេត្ត​ជា​ប្រធាន​បាននិងកំពុង​ចាត់វិធានការ​ចាំបាច់​ជាច្រើន​ដើម្បី​ការពារ​ពលរដ្ឋ​មិនឱ្យ​មាន​ឆ្លង​មេរោគ​សកល​មួយ​នេះ​។ ​ មន្ត្រី​ដដែល​បាន​បន្តថា​វិធានការណ៍​នោះ​រួមមាន​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅតាម​គោលដៅ​ដែល​ឧស្សាហ៍​មាន​មហាជន​ចេញចូល​ចាំបាច់​ដូចជា​ទីផ្សារ​ជាដើម​,​ការ​បំផុស​ចលនា​រក្សា​អនាម​យ័​ដោយ​ការលាង​សម្អាត​ដៃ​,​និង​ហាមឃាត់​ការប្រមូលផ្តុំ​មនុស្ស​ច្រើន​តាម​គ្រប់​រូបភាព​។​ល​។​ប្រភព​ដដែល​បន្តថា​ចំពោះ​ផ្នែក​សុខាភិបាល​វិញ​គណៈកម្មការ​ក៏បាន​ត្រៀម​បម្រុង​សព្វបែបយ៉ាង​ទាំង​ទីកន្លែង​បុគ្គលិក​ពេទ្យ​និង​ឧបករណ៍​សម្ភារ​វិ​ជ្ជ​សាស្ត្រ ។ ​សូមបញ្ជាក់ថា​ទោះជា​យ៉ាងនេះ​ក្តី​គឹ​តម​ក​ត្រឹម​វេលា​ម៉ោង​ប្រមាណ​ជាង​២០,៤០​នាទី​យប់​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០២០​នៅ​ក្រុងព្រះសីហនុ​ក្រសួងសុខាភិបាល​បានប្រកាស​ពី​ការរកឃើញ​បុរស​ចំណាស់​ជនជាតិ​បារាំង​២​រូប​វិជ្ជមាន​មេរោគ​covid19​។​បុរស​ជនជាតិ​បារាំង​វ័យ​ចំណាស់​ទាំងពីរ​រូបនោះ​មិនបាន​ត្រូវ​បង្ហាញ​អត្តសញ្ញាណ​ទេ​។​ ដោយ​គ្រាន់តែ​ដឹងថា​ម្នាក់​មា​នវ​យ័​៦៧​ឆ្នាំ​និង​ម្នាក់ទៀត​វ័យ​៨០​ឆ្នាំ​ពួកគាត់​ទាំងពីរ​នាក់​ស្នាក់​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​ក្រុងព្រះសីហនុ​ដែល​បានធ្វើ​ដំណើរ​ទេសចរណ៍​ចូលមក​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​១៨​ខែមីនា​នេះ​។​ពួកគាត់​នឹង​ចាក​ចេញពី​កម្ពុជា​នៅ​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០២០​។​ ​បច្ចុប្បន្ន​អ្នកជំងឺ​ទាំង​ពីររូប​ត្រូវ​បានដាក់​ព្យាបាល​ក្នុង​បន្ទប់​ដាច់ដោយឡែក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ក្រោម​ការយកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​យ៉ាង​ល្អិតល្អន់​៕

ព័ត៌មានសង្គម សុខាភិបាល សេដ្ឋកិច្ច

​អាជ្ញាធរថៃ​បិទ​ច្រកព្រំដែន​​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​កូវីដ១៩

បាត់ដំបង​៖​ចាប់ពី​ថ្ងៃទី​២១​ខែមីនា​ដល់​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០២០​រយៈពេល​១៤​ថ្ងៃ​ខាង​ភាគី​ថៃ​បានប្រកាស​បិទ​ច្រកព្រំដែន​មួយចំនួន​ដែលជា​ប់​ខេត្តបាត់ដំបង​ដើម្បី​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​មេរោគ​COVID19​ស្រប​ពេលដែល​មេរោគ​នេះ​កំពុង​តែមាន​កំណើន​កើនឡើង​នៅក្នុង​ប្រទេស​ថៃ​ដោយ​ទុក​ច្រក​អន្តរជាតិ​ចំនួន​២​តែប៉ុណ្ណោះ ។​ យោងតាម​ការជូនដំណឹង​របស់​អាជ្ញាធរខេត្ត​ថៃ​ចំនួន​២​មកកាន់​ភាគី​កម្ពុជា​ដែល​ស្ថិត​នៅជាប់​នឹង​ខ្សែបន្ទាត់​ព្រំដែន​។​ក្នុងនោះ​គឺមាន​ខេត្ត​ច័ន្ទ​បុរី​និង​ខេត្ត​ស្រះកែវ​គឺ​សម្រាប់​ខេត្ត​ច័ន្ទ​បុរី​បាន​បញ្ជាក់ថា​នឹងធ្វើ​ការបិទច្រក​ព្រំដែន​មួយចំនួន​ជា​បណ្តោះអាសន្ន​ចំនួន​១៤​ថ្ងៃ​ដោយ​ចាប់ពី​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០២០​នេះ​តទៅ​។​ ​ក្នុងនោះ​គឺ​ត្រូវ​បិទ​ច្រក​អន្តរជាតិ​«​បាន​ផា​ក់កាត​»​ដែល​ស្ថិតនៅ​ក្នុងស្រុក​ពោង​ណាំ​រ៉​ន​និង​ច្រករបៀង​ទាំងអស់​ដោយ​ទុក​ច្រក​មួយ​សម្រាប់​ចេញចូល​គឺ​ច្រក​អន្តរជាតិ​«​បាន​ឡែ​ម​»(​ច្រក​ដូង​)​។​ដោយឡែក​សម្រាប់​អាជ្ញាធរខេត្ត​ស្រះកែវ​ក៏បាន​ប្រកាសថា​នឹង​បិទ​ច្រករបៀង​ទាំងអស់​រួម​និង​ច្រក​អន្តរជាតិ​«​ខៅ​ឌិន​»​គឺ​ច្រក​អន្តរជាតិ​ភ្នំ​ដី​។​ ​ប៉ុន្តែ​គឺ​ភាគី​ថៃ​បាន​ទុក​ច្រក​មួយ​សម្រាប់​ចេញចូល​គឺ​ច្រក​អន្តរជាតិ​«​ខ្លង​លឹក​»​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ដោយ​បិទ​ចាប់ពី​ថ្ងៃទី​២៣​ខែមីនា​នេះ​តទៅ​រហូត​ថ្ងៃទី​៥​ខែមេសា​ដែលមាន​រយៈពេល​១៤​ថ្ងៃ​ទើប​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​ខណៈ​ដែល​មេរោគ​មានការ​ធូរស្រាល​វិញ​។ ​បើទោះបីជា​យ៉ាងនេះ​ក្តី​ក៏​គេ​សង្កេតឃើញថា​ទាំង​ភាគី​ខ្មែរ​និង​ភាគី​ថៃ​បានធ្វើការ​យ៉ាង​ប្រុងប្រយ័ត្ន​ក្នុងការ​ត្រួតពិនិត្យ​ទៅលើ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ចេញទៅ​ក្រៅប្រទេស​ក៏ដូចជា​វិលត្រឡប់​ចូលមកក្នុង​ប្រទេស​ដើម្បី​បង្ការ​និង​ទប់ស្កាត់​នូវ​ការចម្លង​មេរោគ​ដោយ​មិនដឹង​ខ្លួន​ដោយ​ធ្វើការ​ស្កេ​នក​ម្តៅ​ចំពោះ​អ្នកធ្វើដំណើរ​ចេញចូល​ទាំ​អស់ ៕

ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល អប់រំ

“​បើ​ដឹងថា​កន្លែង​នោះ​មាន​ជំងឺ​ក៏​ពួកគាត់​មិន​ទៅ​ដែរ​,​ព្រោះ​ច្បាប់​សាសនា​ហាម​មិន​ឱ្យទៅ​កន្លែង​មាន​មេរោគ​ទេ​”

​ភ្នំពេញ​៖​ក្នុង​សន្និសីទកាសែត​កាលពី​រសៀល​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០២០​លោក​អូស្មាន់​ហាស្សាន់​ទេសរដ្ឋមន្ដ្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​បានបញ្ជាក់​ថា​បង​ប្អូន​យើង​ចំនួន​៧៩​នាក់​ដែល​ទើប​មកពី​ចូល​ ​រួម​ពិធីបុណ្យ​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​ចេញពី​៩​រាជធានី​ខេត្ត​បាន​ទៅធ្វើ​តេស្ត​ទាំង​អស់ហើយ​។​មកដល់ពេលនេះ​អ្នក​ទាំងនោះ​ត្រូវបាន​ថែទាំ​ដោយ​គ្រូពេទ្យ​នៅក្នុង​មន្ទីរពេទ្យ​នានា​ដោយ​រក្សា​គាត់​ឱ្យនៅ​មួយកន្លែង​មិនឱ្យ​ប្រាស្រ័យ​ទាក់ទង​គ្នា​គឺ​ឱ្យនៅ​ដាច់ដោយឡែក ។ ​ក្នុងនោះ​លោក​អូស្មាន់​ហាស្សាន់​បាន​បញ្ជាក់ថា​ក្នុងចំណោម​៧៩​នាក់​នោះ​មាន​អ្នក​កើត​ជំងឺ​កូ​វីដ​១៩​ចំនួន​២៣​នាក់​ដែល​អ្នក​ទាំងនោះ​ក៏​កំពុង​នៅក្នុង​មន្ទីរពេទ្យ​ដែរ​។​ចំពោះ​អ្នក​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​២៣​នាក់​នេះ​ក៏បាន​ធ្វើតេស្ត​ប្រហែល​៣០០​នាក់​ហើយ មាន​៥​នាក់​រកឃើញ​ឆ្លង​ជំងឺ​នេះ ។