ព័ត៌មានសង្គម សន្តិសុខ

ជនសង្ស័យ​១​ក្រុម​វាយ​ប្លន់​យក​ទូរស័ព្ទ​អស់​៤​គ្រឿងពីជនគ្រោះ​

ភ្នំពេញ​៖ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​៤​ទៅ​៥​គ្រឿង​ដេញ​ធាក់​ទៅលើ​យុវជន​ចំនួន​៣​នាក់​ខណៈ​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​និង​វាយ​ប្លន់​យក​ទូរស័ព្ទ​ស៊េរី​ទំនើប​ម៉ាក​iphone​អស់​ចំនួន​៤​គ្រឿង​រួច​គេចខ្លួន​ដោយ​សុវត្ថិភាព​។​ហេតុការណ៍​នេះ​កើតឡើង​នៅក្បែរ​ស្តុ​ប​នា​ងគ​ង្ហី​ង​តាម​បណ្ដោយ​ផ្លូវ ១៨២​ក្នុង​សង្កាត់​អូរឫស្សី​ទី​២​ខណ្ឌ​៧​មករាកាលពី​វេលា​ម៉ោង​៣​ទាបភ្លឺ​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០២០​​។​

​ជនរងគ្រោះ​ម្នាក់​.​មានឈ្មោះ​ហ៊ាន​ម៉ែង​ហ៊ា​ប​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​លក់​អីវ៉ាន់​ចាប់ហួយ​នៅ​ផ្សារ​អូ​ឬ​ស្សី​។​ចំណែក​ពីរ​នាក់​ទៀត​មិនបាន​ប្រាប់​ពី​អត្តសញ្ញាណ​នោះទេ​។​

​ជនរងគ្រោះ​មាន​គ្នា​បីនាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​zoomex​ពណ៌​សលាយ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GN5884​ចេញពី​ម្តុំ​វត្ត​បុ​ទុម​គោលបំណង​ទៅ​កន្លែង​ស្នាក់នៅ​ម្ដុំ​ចំការ​ដូង​។​ជនសង្ស័យ​មួយក្រុម​ជាច្រើន​នាក់​ជិះ​ម៉ូតូ​៤​ទៅ​៥​គ្រឿង​មិន​ចាំ​ម៉ាក​ជិះ​មកពី​ក្រោយ​រួច​បាន​ធាក់​ទៅលើ​ម៉ូតូ​ពួកគេ​បណ្ដាលឱ្យ​ដួល​។

​ក្រុម​ជនសង្ស័យ​បាន​ប្លន់​យក​ទូរស័ព្ទដៃ​ម៉ាក​iphone​ចំនួន​៤​គ្រឿង​ពី​ពួកគេ​បានសម្រេច​រួច​នាំគ្នា​រត់​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។​
​ក្រោយ​កើតហេតុ​​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់​និង​នាំ​ជនរងគ្រោះ​។ចំណែក​ជនសង្ស័យ​សម​ត្ថ​កិច្ច​កំពុងតែធ្វើការ​ស្រាវជ្រាវ​តាម​ទូរស័ព្ទ​ជនរងគ្រោះ​ដែលជា​ប់​ប្រព័ន្ធ GPS​ដើម្បី​តាម​ចាប់ខ្លួន​យកមក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *