ព័ត៌មានសង្គម សន្តិសុខ

​រថយន្តក្រុង​ក្រុមហ៊ុន​វិ​រៈ​ប៊ុន​ថាំ​ក្រឡាប់​នៅ​មណ្ឌលគិរី​របួស​១២​នាក់​

មណ្ឌលគិរី​៖​គ្រោះថ្នាក់​ចរាចរ​មួយ​ដោយ​រថយន្ត​ដឹក​អ្នកដំណើរ​ពីរ​ជាន់​របស់​ក្រុមហ៊ុន​វិ​រៈ​ប៊ុន​ថាំង​បាន​ក្រឡាប់​ខ្លួនឯង​បណ្តាលឱ្យមាន​អ្នករបួស​ក្មេង​ចាស់​ចំនួន​១២​នាក់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ស្ពាន​ទី​២​សង្កាត់រ​មនា​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​៥​ខែមេសា​២០២០​។

សមត្ថកិច្ច​បានឱ្យដឹង​ថា​នៅវេលា​ម៉ោង​៤​និង​១៥​នាទី​ទាបភ្លឺ​ថ្ងៃទី​៥​ខែមេសា​២០២០​នេះ​មាន​រថយន្ត​ដឹក​អ្នកដំណើរ​ពីរ​ជាន់​របស់​ក្រុមហ៊ុន​វិ​រៈ​ប៊ុន​ថាំង​ចេញដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្តរតនៈគិរី​។​លុះ​មកដល់​ចំណត​ក្រុមហ៊ុន​នៅ​ខេត្តមណ្ឌលគិរី​បាន​ឈប់​ដាក់​អ្នកដំណើរ ហើយ​បន្ត​ហួស​ទៅ​ខេត្តរតនៈគិរី ។​

​សមត្ថកិច្ច​បញ្ជាក់ថា​ក្រោយ​ពិនិត្យ​ទីតាំង​និង​សាកសួរ​ព័ត៌មាន​លម្អិត​មូលហេតុ​គឺ​បណ្តាលមកពី​អ្នកបើកបរ​បើក​ក្នុង​ល្បឿន​លឿន​ជាមួយនិង​ស្ថានភាព​ផ្លូវ​ចុះ​ចំណោត​កោង​។​មាន​ស្ពាន​នៅខាងមុខ​ទៀត​ក៏​ជ្រុល​ច​ង្លូ​ត​ធ្លាក់​ផ្លូវ​តែម្តង​។​ក្រោយ​កើតហេតុ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​ដោយ​បន្សល់ទុក​អ្នករបួស​រដូករណែល​។​សមត្ថកិច្ច​បាន​បញ្ជូន​អ្នករបួស​តាម​រថយន្ត​សា​ម៉ុ​យ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕​ចាន់​បុត្រ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *