ក្រពើ​ងាប់​ម្ចាស់ពន្លះ​យក​សាច់​និង​ស្បែកនៅមាត់​ស្ទឺ​ង​ផ្អើល​ពេញហ្វេសប៊ុក

បាត់ដំបង​៖​កាលពី​រសៀល​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០២០​នៅ​ចំណុច​មាត់​ស្ទឹង​សង្កែ​ស្ថិតក្នុង​ឃុំ​សំរោង​ក្នុងស្រុក​ឯក​ភ្នំ​ឈម​គ្នា​ជាមួយ​ឃុំ​ក្តុល​ដូនទាវ​ក្រុង​/​ខេត្តបាត់ដំបង​មានការ​ភ្ញាក់ផ្អើល​ដោយមាន​គេ​ប្រទះឃើញ​ក្រពើ​មួយ​ក្បាល​អណ្តែត​លើទឹក​ស្ទឹង​។​ប៉ុន្តែ​ខាង​នគរបាល​ខេត្តបាត់ដំបង​បាន​ឆ្លើយបំភ្លឺ​ថា​គឺ​ក្រពើ​ងាប់​ទេ ។

លោក​វរសេនីយ៍ឯក​អ៊ឹម​កុសល​ស្នងការរង​នគរបាល​ខេត្តបាត់ដំបង​ទទួលបន្ទុក​ក្រុមការងារ​ប្រតិកម្ម​រហ័ស​បាន​បំភ្លឺ​ដល់​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ថា​មិនមាន​សត្វ​ក្រពើ​រស់​(​ស្ថិតនៅក្នុង​ស្ទឹង​សង្កែ ខេត្តបាត់ដំបង​)​នោះទេ​។

​តែ​រូបភាព​នេះ​គឺជា​សត្វ​ក្រពើ​ងាប់​ដែល​ម្ចាស់​ចិញ្ចឹម​បាន​យក​មកពី​ក្នុង​ទ្រុង​ចិញ្ចឹម ដើម្បី​ពន្លះ​យក​សាច់​និង​ស្បែក នៅ មាត់​ស្ទឺ​ង សង្កែ​។ ចំណុច ឃុំ​សំរោង​ក្នុងស្រុក​ឯក​ភ្នំ​ឈម​គ្នា​ជា មួយ​ឃុំ​ក្តុល​ដូនទាវ​ក្រុង​បាត​ដំបង​ខេត្តបាត់ដំបង​នា​រសៀល​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០២០​ទើប​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​តែម្តង​៕

Leave a Reply

Your email address will not be published. Required fields are marked *