ព័ត៌មានអន្តរជាតិ

វៀតណាម​ឆេះដុំ​ខ្លាំង​បន្ទាប់ពី​ចិន​ប្រកាស​បង្កើត​ស្រុក​នៅលើ​ប្រជុំ​កោះ​ជម្លោះ​និង​បញ្ជូន​នាវា​ចូល​

​ព័ត៌មាន​អន្តរជាតិ​៖​ក្រសួងការបរទេស​ចិន​និយាយថា​ខ្លួន​បាន​តវ៉ា​យ៉ាងខ្លាំង​ក្លា​នៅក្នុង​ការឆ្លើយតប​រប​ស់​ខ្លួន​ទៅនឹង​អ្វីដែល​ខ្លួន​ហៅថា​ការអះអាង​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​ពី​ភាគី​វៀតណាម​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​និង​ថា​«​ការប៉ុនប៉ង​ណាមួយ​ដើម្បី​បដិសេធចោល​អធិបតេយ្យ​ភាព​ចិន នឹងត្រូវ​បរាជ័យ​»​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​ហ្គេ​ង​សួង​បាន​និយាយ​ដូច្នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​កាលពី​ថ្ងៃ​អង្គារ​ទី​២១​មេសា បន្ទាប់ពី​វៀតណាម​បាន​ស្រែក​តវ៉ា​និង​ថ្កោលទោស​កិច្ចខិតខំ​វាតទី​របស់​ចិន​នៅក្នុង​ដែនទឹក​មាន​ជម្លោះ រួមទាំង​បានដាក់​លិខិតតវ៉ា​មួយ​ទៅកាន់​អង្គការសហប្រជាជាតិ​ផង​។​

កាលពី​សប្តាហ៍​មុន វៀតណាម​បានធ្វើ​ការប្រឆាំង​តវ៉ា​ជាខ្លាំង​ចំពោះ​អ្វីដែល​ខ្លះ​អះអាងថា ការមិន​គោរព​ច្បាប់​អន្តរជាតិ​និង​ការរំលោភ​អធិបតេយ្យភាព​របស់​វៀ​ត​ណា​ម​ពី​សំណាក់​ចិន ដោយសារតែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រកាស​បង្កើត​ស្រុក​២​នៅលើ​ប្រជុំ​កោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម​ហៅថា​សមុទ្រ​ខាងកើត​។​យោងតាម​សារព័ត៌មាន ចិន​បង្កើត​ស្រុក​«​ស៊ី​សា​» និង​«​ណាន់​សា​»​នៅលើ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល និង ស្ព្រា​ត​លី​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​កាលពី​ថ្ងៃអាទិត្យ បាន​និយាយថា​«​វៀតណាម​មាន​មូលដ្ឋាន​ច្បាប់​ពេញលេញ​និង​ភស្តុ​ង​តាង​ប្រវត្តិសាស្ត្រ​ដើម្បី​បញ្ជាក់​អះអាង​អធិបតេយ្យភាព​របស់ខ្លួន​លើ​ប្រជុំ​កោះ​ទាំងនេះ​។​វៀតណាម​សូម​ប្រឆាំង​ដាច់ខាត ការបង្កើត​”​ទីក្រុង​សាន់​សា​” និង​សកម្មភាព​ពាក់ព័ន្ធ ដោយសារ​វា​រំលោភ​អធិបតេយ្យភាព​វៀតណាម …​វា​មិនមាន​តម្លៃ​និង​មិនមាន​ប្រយោជន៍​ចំពោះ​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ ។​

​តែ​ធ្វើឱ្យ​សភាពការណ៍​នៅ​សមុទ្រ​ខាងកើត តំបន់​និង​ពិភពលោក​កាន់តែ​ស្មុគស្មាញ​ឡើង​»​។​រូបភាព​កោះ​វូត​ឌី នៅ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​ដែល​ចិន​បង្កើត​ទីក្រុង​សាន់​សា​។​ចិន​កាលពី​ថ្ងៃ​សៅរ៍​បានប្រកាស​ប​ង្កើ​ស្រុក​២​នៅ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​និង​ស្ត្រា​ត​លី ជាហេតុ​នាំឱ្យ​វៀតណាម​ផ្ទុះ​កំហឹង​។

 

​សូម​រំលឹកថា ចិន​បាន​វាយ​ដណ្តើមយក​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​លពី​វៀតណាម​ខាងត្បូង​នៅ​ឆ្នាំ​១៩៧៤ និង​បាន​កាន់កាប់​ចាប់តាំងពី​គ្រា​នោះមក​។​ចិន​ក៏បាន​ប្រកាស​បង្កើត​ទីក្រុង​សាន់​សា​នៅលើ​កោះ​វូត​ឌី​ចាប់តាំងពី​ឆ្នាំ​២០១២ និង​សាងសង់​កោះ​សិប្បនិម្មិត​ជាច្រើន​នៅក្នុង​ដែនទឹក​នៃ​តំបន់​នោះ​៕Rasmi news​

rsc

Leave a Reply

Your email address will not be published. Required fields are marked *