ព័ត៌មានអន្តរជាតិ

​នាយករដ្ឋមន្ត្រី​រុស្ស៊ី​ឆ្លង​កូ​វីដ​១៩​នៅពេល​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​ឡើង​ហួស​១០​ម៉ឺន​នាក់​

​អន្តរជាតិ​៖​នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក​មី​ខា​អ៊ី​ល​មី​ស៊ូ​ទីន​បាន​ប្រាប់​ប្រធានាធិបតី​វ្ល៉ា​ឌី​មៀ​ពូ​ទីន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​មេសា​ឆ្នាំ​២០២០​ថា​លោក​ត្រូវបាន​ពិនិត្យឃើញ​មាន​វីរុស​កូ​រ៉ូ​ណា​និង​បាន​សុំ​ឈប់សម្រាក​បណ្តោះអាសន្ន​ដើម្បី​ព្យាបាល​ជំងឺ​។​លោក​មី​ស៊ូ​ទីន វ័យ​៥៤​ឆ្នាំ បានស្នើ​សុំឱ្យ​លោក​ឧបនាយករដ្ឋមន្ត្រី​ទី​១ អង់​ដ្រេ បេ​ឡូ​សូវ​ធ្វើជា​នាយករដ្ឋមន្ត្រី​ស្តីទី ក្នុងពេល​អវត្តមានរ​ប​ស់លោក​។​

​លោកពូ​ទីន ដែល​បាន​ស្តាប់​សំណើ​តាម​វីដេអូ​ខន​ហ្វើ​រិ​ន បាន​យល់ព្រម និង​បាន​ជូនពរ​លោក​មី​ស៊ូ​ទីន ឱ្យ​ឆាប់​ជា​។​លោក​មី​ស៊ូ​ទីន ដែល​ចូលរួម​ក្នុង​កិច្ចការ​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​១៩​ក្នុងប្រទេស ជា​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​ដំបូង​ដែល​ប្រកាសថា​លោក​ឆ្លង​កូ​វីដ​១៩​។​ការប្រកាស​របស់លោក​កើតឡើង​នៅពេល​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​អាជ្ញាធរ​រុស្ស៊ី​បានប្រកាសថា ការឆ្លង​ជំងឺ​នេះ​ឡើង​ហួស​១០០.០០០​នាក់​។​

​មី​ស៊ូ​ទីន នឹង​ចំណាយពេល​នៅ​ដោយឡែក​ពី​គេ​នៅ​មន្ទីរពេទ្យ​មួយ​ក្រោម​ការ​មើលថែ​ពី​វេជ្ជបណ្ឌិត​ជាច្រើន​នាក់​។ រីឯ​អ្នក​ដែល​ធ្លាប់​ទាក់ទង​ជាមួយ​លោក​កាលពីពេល​ថ្មីៗ​ក៏​នឹងត្រូវ​ដាក់​នៅ​ដោយឡែក​និង​ធ្វើតេស្តរ​កវី​រុស​។​រុស្ស៊ី បាន​វ៉ា​ហួស​ចិន​និង​អ៊ីរ៉ង់ ខាង​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា នៅពេល​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​ឡើងដល់​១០៦.៤៩៨​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ការឆ្លង​ប្រចាំថ្ងៃ​បាន​កើន​ជាប់​។​

​រុស្ស៊ី​មាន​អ្នកស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩​នេះ​ចំនួន ១.០៧៣ នាក់ ដោយ​ទាប​ជាង​ចំនួន​ស្លាប់​នៅក្នុង​ប្រទេស​រងគ្រោះ​ខ្លាំង​ជាច្រើន​។​វា​ស្ថិតក្រោម​ការបិទ​ខ្ទប់​ចរាចរណ៍​និង​អាជីវកម្ម​ដល់​សប្តាហ៍​ទី​៥​មកទល់​ឥឡូវ ជាហេតុ​នាំឱ្យមាន​ការព្យាករណ៍​ថា សេដ្ឋកិច្ច​រុស្ស៊ី​នឹង​ថយក្រោយ​៤​ទៅ​៦​ភាគរយ ដោយសារតែ​បញ្ហា​ប្រេង​ធ្លាក់​ថ្លៃ​គួបផ្សំ​ផង​៕Rasmei news

rsc

Leave a Reply

Your email address will not be published. Required fields are marked *