សន្តិសុខ

​កម្ម​ការ​នី​ម្នាក់ ត្រូវ​ឃាតករ​សម្លាប់ ទុកចោល​ជាច្រើន​ថ្ងៃ ក្នុង​បន្ទប់​ជួល​

ភ្នំពេញ ៖ កម្ម​ការ​នី​រូប​ស្រស់​ម្នាក់​ត្រូវបាន​ជនសង្ស័យ​វាយ​ផ្ទៃមុខ​និង​ច្របាច់ក​ហើយ​យក​ខ្សែភ្លើង​ឆក់​ដៃ ខាងស្ដាំ​បន្ថែម​បណ្ដាលឱ្យ​ស្លាប់​ក្នុង​បន្ទប់​ផ្ទះជួល​ជាន់​ទី​៤​ហើយ​បានគេច​ខ្លួន​បាត់អស់រ​យៈ​ពេល​ជាច្រើន​ថ្ងៃ​មកហើយ​។​រួច​ចាក់សោ​បន្ទប់​ពី​ខាងក្រៅ​ដោយ​មិនមាន​អ្នកជិតខាង​ណា​ដឹង​ទេ​រហូតដល់​មាន​ក្លិន ទើប​គេ​នាំគ្នា​ដើររក​មើល​និង​ប្រទះឃើញ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣ ចុះ​ពិនិត្យ​ភ្លាមៗ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០២០​ស្ថិតនៅ​ចំណុច​ក្នុង​បន្ទប់​ផ្ទះជួល ជាន់​ទី​៤ ផ្ទះ​លេខ ១២៧D​ជាប់​ផ្ទះ​លក់​ភេសជ្ជៈ​គ្រប់មុខ យីហោ ម៉ាក់ ស្រី​ពេជ្រ ម្ដុំ​លូ​ប្រាំ​លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង ភូមិ​ដំណាក់​ធំ​ទី​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​មូលដ្ឋាន ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣ បានឱ្យដឹងថា ស្ត្រី​រងគ្រោះ ឈ្មោះ សួង ធី អាយុ​៣៣​ឆ្នាំ មុខរបរ ជាក​ម្មការ​នី​រោងចក្រ ស្នាក់នៅ​បន្ទប់​ផ្ទះជួល កើតហេតុ និង​មាន​ស្រុកកំណើត នៅ​ភូមិ​ខ្វិត ឃុំ​ពាំង​ល្វា ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។​

​​បើតាម​ការត្រួតពិនិត្យ​និង​ធ្វើ​កោ​ល្យ​វិច័យ​រួចរាល់​នោះ​លោក​វេជ្ជបណ្ឌិត​នង​សុវណ្ណ​រ័ត្ន​ជា​គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ​បា​នស​ន្ឋិ​ដ្ឋា​ន​ថា​ជនរងគ្រោះ​បាន​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​។​ពីព្រោះ​មាន​ស្នាម​វាយ​លើ​ផ្ទៃមុខ និង​ច្របាច់ ក ហើយ​យក​ខ្សែភ្លើង​ឆក់​ដៃ ខាងស្ដាំ​បន្ថែម បណ្ដាលឱ្យ​ស្លាប់ ។​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ស្រាវជ្រាវ និង​ទាក់ទង រក​សាច់ញាតិ​ស្ត្រី​រងគ្រោះ និង​បានធ្វើ​កំណត់ហេតុ ប្រគល់​សាកសព​ឱ្យទៅ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ៕

Leave a Reply

Your email address will not be published. Required fields are marked *