សន្តិសុខ

បុរសម្នាក់ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ខ្ទេចរាលឆេះ​​ផ្ទះជិតខាង២ខ្នង​ទៀត​

បាត់ដំបង​៖​បុរស​ម្នាក់​បែក​ថ្នាំ​(គ្រឿងញៀន)បាន​យក​ភ្លើង​ដុត​ផ្ទះ​ខ្លួនឯង​ឆេះខ្ទេចហើយ​រាល​ទៅ​ឆេះ​ដល់​ផ្ឋះ​អ្នកជិតខាង​អស់​២​ខ្នង​ទៀត​សរុប​បី​ខ្នង​។បន្ទាប់មក​ក៏​រួច​រត់ឡើង​លើដំបូល​ផ្ទះ​ជាន់​ទី​២​រួច​លោត​ចុះមក​ដី​បណ្តាលឱ្យ​បាក់ជើង​ម្ខាង។ករណីនេះកើតឡើងនៅ​ភូមិ​អូរ​តា​គាំ​១​សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​កាលពី​រសៀល​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០២០​។​

​មន្ត្រីសមត្ថកិច្ចបង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឱ្យដឹងថា​ជន​បែក​ថ្នាំ​ដែល​លោត​ពីលើ​ដំបូលផ្ទះ​បាក់ជើង​ទាំងពីរ​មានឈ្មោះ​ហំ​ហេង​អាយុ​២៦​ឆ្នាំ​ជា​កូន​ម្ចាស់ផ្ទះ​មានផ្ទះ​២​ល្វែង​។​ប្រភពបានបញ្ជាក់ថា​ផ្ទះ​ដែល​ឆេះ​ទាំងបី​ខ្នង​មាន​១,​ឈ្មោះ​ឈិ​ត​ទៀប​ភេទ​ស្រី​អាយុ​៦៧​ឆ្នាំ​ផ្ទះ​ធ្វើ​អំ​ពិ​ថ្ម​ក្រោម​ឈើ​លើ​ឆេះ​ទាំងស្រុង​មាន​ទំហំ​៨​ម៉ែត្រ​គុណ​១២​ម៉ែត្រ​។

២,​ផ្ទះ​ស្ត្រី​ដដែល​មាន​ទំ​ហុំ​៩​ម៉ែត្រ​គុណ​១៨​ម៉ែត្រ​ធ្វើ​ពី​បេតុង​ផ្ទាល់​ដី​ឆេះ​ប្រមាណ​១០​ភាគរយ​និង​ផ្ទះ​ទី​៣,​ឈ្មោះ​ឯក​ធឿន​ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ​ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី​ទំហំ​៦​ម៉ែត្រ​គុណ​១២​ម៉ែត្រ​(​ឆេះ​អស់​ប្រមាណ​១០​ភាគរយ​)​។​​ក្រោយ​ទទួលបាន​ដំណឹង​ភ្លាម​លោក​បាន​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​បី​គ្រឿង​ទៅ​ជូត​អន្តរាគមន៍​បាញ់​អស់​ទឹក​៣​ឡាន​ទើប​រលត់ទៅវិញ​។​

ចំណែក​ជន​បែក​ថ្នាំ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​មិនទាន់​ដឹងថា​ត្រូវ​បញ្ជូនទៅ​តុលាការខេត្ត​ឬក៏​បញ្ជូនទៅ​មណ្ឌល​កែប្រែ​នៅឡើយ​ទេ​។​អាស្រ័យ​លើ​លោក​ស្ន​ការ​ការសម្រេច​ក្រោយពេល​ជននេះ​ជាសះស្បើយ​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *