សន្តិសុខ

ជិះម៉ូតូ​​មិនគោរពច្បាប់ចរាចរបុក​អ្នក​ថ្មើ​ជើង​រងរបួស​ធ្ងន់​២​នាក់​

ស្វាយរៀង​៖​គ្រោះថ្នាក់​ចរាចរ​មួយ​រវាង​អ្នកជិះ​ម៉ូតូ​មិន​ប្រកាន់​ស្តាំ​បាន​បើក​ទៅបុក​អ្នក​ថ្មើ​ជើង​ម្នាក់​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នាបណ្តាលឱ្យបុរស​២​នាក់​បាន​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅលើ​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ត្រង់ចំណុច​ភូមិ​បុស្ស ឃុំ​ត្រស់ ស្រុ​រមាសហែកខេត្តស្វាយរៀងកាលពី​ព្រលប់​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០២០​​។

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ជនរងគ្រោះ​ទី​១​មានឈ្មោះ​សាម ធឿន ភេទ​ប្រុស អាយុ​៣៩ឆ្នាំ​ទី​២ ឈ្មោះ​គង់ ស៊ុយ ភេទ​ប្រុស អាយុ​២០ឆ្នាំ​មុខរបរ​កសិករ រស់នៅ​ភូមិ​បុស្ស ឃុំ​ត្រស់​ស្រុក​រមាសហែក​ខេត្តស្វាយរៀង ។​ជា​អ្នកបើក​ម៉ូតូ​ម៉ាក​ហុងដា​C125​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​2014​ពាក់​ស្លាកលេខ​កណ្តាល​1G.4390​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *