ព័ត៌មានសង្គម សុខាភិបាល សេដ្ឋកិច្ច

​ភ្នាក់ងារ​វី​ង​បន្ត​វប្បធម៌​ចែករំលែក​ខណៈពេល​វីរុស​កូ​វីដ​១៩​កំពុង​រាតត្បាត​

​ភ្នំពេញ​៖ ខណៈពេលដែល​ពលរដ្ឋ​មួយចំនួន​កំពុង​ជួប​ទុក្ខលំបាក ភ្នាក់ងារ វី​ង នៅ​បណ្តា​ខេត្ត​នានា​និង​នៅ​ក្រុងភ្នំពេញ​បាន​ស្ម័គ្រចិត្ត​ធ្វើ​យុទ្ធនា​ការចែក​អង្ករ​,​ទឹក​អាល់កុល​លាងដៃ ប្រេងកូឡា​,​និង​ថវិកា​ផ្ទាល់ខ្លួន​មួយចំនួន​ចែកជូន​ដល់​ពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ដើម្បី​ទប់ស្កាត់​ការរីក​រាតត្បាត​នៃ​វីរុស​កូ​វីដ​១៩ ។​

​អ្នកស្រី​អេង​ប៊ុន​ថា​ជា​ម្ចាស់​ភ្នាក់ងារ​វី​ង​ប្ល៊ូ​អាយ​ស្ថិតនៅ​ផ្លូវ​៤៣០​ជិត​សណ្ឋាគារ​រ៉េស៊ីដង់​ក្រុងភ្នំពេញ​បានឱ្យដឹងថា​ដោយ​មើលឃើញ​អត្រា​នៃ​ការឆ្លង​វីរុស​កូ​វីដ​១៩​ចេះតែ​បន្ត​ជា​រៀងរាល់ថ្ងៃ​អ្នកស្រី​បាន​បរិច្ចាគ​អង្គរ​ចំនួន​៣០០​គីឡូក្រាម​។​អាល់កុល​លាងដៃ​និង​ប្រេងកូឡា​ចែកជូន​ដល់​បងប្អូន​កំពុងតែ​ខ្វះខាត​។

​អ្នកស្រី​បានឱ្យដឹង​ទៀតថា​៖«​បងប្អូន​អ្នក​ប្រកប​របរ​រើស​អេតចាយ​និង​អ្នករត់ម៉ូតូឌុប​មួយចំនួន​មិនអាច​ទិញ​ម៉ាស់​អាល់កុល​ដើម្បី​ការពារ​ខ្លួន​ពី​ការឆ្លង​វីរុស​កូ​វីដ​១៩​បានឡើយ​។​ក្នុងអំឡុងពេល​ដ៏​ពិបាក​នេះ​ពួកគាត់​មិនអាច​រកប្រាក់​កម្រៃ​បាន​សមរម្យ​ដើម្បី​ទ្រទ្រង់​ជីវភាព​របស់​ពួកគាត់​ទេ​។​ហេតុ​ដូច​ច្នេះ​ហើយ​គ្រួសារ​របស់ខ្ញុំ​បាន​ឧបត្ថម្ភ​អង្ករ​៣០០​គីឡូក្រាម​ដើម្បី​ចែកជូន​ដល់​ពួកគាត់​»​។​

​ដោយ​មើលឃើញ​សន្តាន​ចិត្ត​ដ៏​ប្រពៃ​របស់​អ្នកស្រី​អ្នកជិតខាង​របស់​អ្នកស្រី​ក៏បាន​ចូលរួម​ឧបត្ថម្ភ​ប្រេងកូឡា​ទឹក​អាល់កុល​លាងដៃ​ដើម្បី​ចែកជូន​ដល់​បងប្អូន​ដែល​កំពុង​ខ្វះខាត​ផងដែរ​។​គិត​ត្រឹម​ថ្ងៃទី​២៨​ខែមីនា​នេះ​មាន​បងប្អូន​ជាង​១០០​នាក់​ហើយ​ដែល​បានទទួល​អំណោយ​ដ៏​សប្បុរសធម៌​ពី​ក្រុមគ្រួសារ​និង​អ្នកជិតខាង​របស់​អ្នកស្រី​។​

ចំណែក​លោកស្រី គង់ មុនី​ភក្តី ដែលជា​ម្ចាស់​វី​ង ឈ្មោះ រតនៈ រង្សី នៅ​ផ្សារ​ឈូក​មាស រាជធានី​ភ្នំពេញ បានរៀបចំ​ចែកជូន​ជែ​ល​លាង​ដៃដល់​អ្នកធ្វើដំណើ​រ​និង​អតិថិជន​គាត់​ជាប្រចាំ​។​លោកស្រី​បានឱ្យដឹងថា​៖«​ខ្ញុំ​ចែក​ជែ​ល​ពួកគាត់​នៅតាម​ហាង​វី​ង​របស់ខ្ញុំ​ទាំង​៤​សាខា​តែម្តង​។​មួយថ្ងៃ​នៅតាម​ហាង​នីមួយៗ​ខ្ញុំ​ចែកជូន​អស់​ប្រហែល​១០០​ដប​។​
​ក្រៅពីនេះ​ខ្ញុំ​បរិច្ចាគ​ថវិកា​ទៅ​សមាគម​ផ្សេងៗ​ដើម្បី​ជួយ​អ្នក​ទីទាល់ក្រ​ផងដែរ​»​។​ដោយឡែក​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​វិញ​ភ្នាក់ងារ​វី​ង​ដែលមាន​ស្លាក​យីហោ​ងួន​សី​ថា​បាន​ចែករំលែក​ទឹក​អាល់កុល​លាងដៃ​និង​ម៉ាស់​ជាច្រើន​ដោយ​ឥតគិតថ្លៃ​ដល់​អតិថិជន​និង​អ្នកធ្វើដំណើរ​ផងដែរ​។​

​មិនថាឡើយ​ភ្នាក់ងារ​វី​ង​នៅ​រាជធានី​ភ្នំពេញ​សូម្បីតែ​បងប្អូន​ភ្នាក់ងារ​វី​ង​នៅ​បណ្តា​ខេត្ត​នានា​ក៏​ចូលរួម​ទប់ស្កាត់​កូ​វីដ​១៩​ផងដែរ​។​តួយ៉ាង​ក្រុមគ្រួសារ​របស់លោក​ឃិន​លី​ហាក់​ម្ចាស់​ភ្នាក់ងារ​វី​ង​និង​ក្រុមគ្រួសារ​របស់លោក​ក៏បាន​រួមចំណែក​ទឹកប្រាក់​ចំនួន​បួន​លាន​រៀល​សម្រាប់​ជួយ​បងប្អូន ដែល​កំពុងតែ​ខ្វះខាត ស្ថិតក្នុង​ភូមិ​ស្រល់​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​តាមរយៈ​លោក​មេភូមិ​ដោយ​មួយ​គ្រួសារៗ​អាច​ស្នើរ​ថវិកា ១០​ម៉ឺន​រៀល​។​

​លោក​បាន​មាន​ប្រសា​ស​ន៏​ថា​៖«​នៅពេលដែល​សង្គម​រប​ស់​យើង​កំពុង​ទទួលរង​ការវាយប្រហារ​ពី​មេរោគ​កូ​វីដ​១៩​នេះ​យើង​មិនអាច​ឈរ​អោបដៃ​មើល​បានឡើយ​។​នៅពេលដែល​យើង​មាន​ស៊ី​គ្រប់គ្រាន់​ហើយ​យើង​ត្រូវតែ​ចេះ​ចែករំលែក​ជាពិសេស​ក្នុង​គ្រា​ដ៏​លំបាក​នេះ​»​។​ក្រៅពីនេះ​ក៏​នៅមាន​ភ្នាក់ងារ​វី​ង​នៅតាម​កន្លែង​ផ្សេង​ដទៃទៀត​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​រួមចំណែក​ឧបត្ថម្ភ​ដល់​ប្រជាជន​កម្ពុជា​ដែល​ខ្វះខាត​ប​ផងដែរ​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​ចុះផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០២០​នេះ​បានឱ្យដឹងថា​កម្ពុជា​បាន​រកឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​១​ករណី​បន្ថែមទៀត​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស​កម្ពុជា​កើន​ដល់​ទៅ​១០៣​ករណី​៕​​សុផល​​

rsc

Leave a Reply

Your email address will not be published. Required fields are marked *