ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម

រូបលោកតា​ដំបងគ្រញូង​​ជា​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ជាតិ​និង​អន្តរជាតិ​

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​រូបសំណាក​លោកតា​ដំបងគ្រញូង​នៅតែមាន​បារមី​ល្បីល្បាញ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​និង​ជា​គោលដៅ​ទេសចរណ៍​ដ៏​មាន​សក្តានុពល​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ឱ្យ​ចូលមក​ទស្សនា​ខេត្តបាត់ដំបង​កាន់តែ​កើនឡើង​ច្រើន​ថែមទៀត​។​

​ជួប​ជាមួយ​អ្នករកស៊ី​លក់​គ្រឿង​សក្ការៈបូជា​នៅ​ពីមុខ​រូបសំណាក​លោកតា​ដំបងគ្រញូង​បាន​បញ្ជាក់ថា​តាំងពី​ពេល​សាងសង់​រូបសំណាក​លោកតា​ដំបងគ្រញូង​ដែលមាន​រូបលោក​គ្រួ​ក្មេង​នៅ​សំរោង​តា​កុក​។​ស្ថិតក្នុង​ស្រុក​ឯក​ភ្នំ​រួមជាមួយ​លោក​ទេសរដ្ឋមន្ត្រី​សេរី​កោសល្យ​រួចមក​រហូតដល់​បច្ចុប្បន្ន​នេះ​រូបសំណាក​លោកតា​ដំបងគ្រញូង​នៅតែមាន​ឈ្មោះ​ល្បីល្បាញ​។​

​មាន​គេ​មក​គោរពបូជា​មិនដែល​ដាច់​ទាំងនេះ​ដោយសារតែ​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​និង​ស្រុក​ឆ្ងាយៗ​គេ​មាន​ជំនឿ​លើ​បារមី​របស់​លោកតា​នៅតែ​សក្តិ​សិទ្ធិ​ពេល​មាន​អាសន្ន​អន់ក្រ​ឬ​មាន​ជំ​ងី​មានទំនាស់​ឬ​បាត់​សម្ភារៈ​ផ្សេងៗ​តែងតែ​មក​បន់​លោកតា​ឲ្យ​ជួយ​ជានិច្ច​។​មិនមែន​តែ​អ្នករស់នៅ​ក្នុងស្រុក​ទោះបីជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​ធ្វើដំណើរ​តាម​រថយន្ត​តូចធុំ​ពេលមកដល់​ទីនេះ​តែងតែ​ឈប់​រថយន្ត​ចុះ​ទិញ​សម្ភារៈ​សក្ការៈបូជា​ដូចជា​ចេក​ផ្កាឈូក​ទៀនធូប​ជាដើម​។​

​មក​អុច​បួងសួង​បន់ស្រន់​សុំ​សេចក្តីសុខ​ក្នុងពេល​ធ្វើដំណើរ​កុំឱ្យ​ជួប​គ្រោះថ្នាក់​តាម​ដងផ្លូវ​និង​សុំ​សេចក្តីសុខ​សប្បាយ​។​អ្នកលក់​ដដែល​បានបញ្ជាក់​ថា​ជា​រៀងរាល់ឆ្នាំ​ឱ្យតែ​ដល់​រដូវ​ប្រឡង​បាក់​ឌុប​ម្តងៗ​គេ​តែង​សង្កេតឃើញ​មាន​សិស្ស​ប្រុស​ស្រី​នាំគ្នា​យក​វត្ថុ​សក្ការៈ​មាន​មាន់ស្ងោ​ទាខ្វៃ​ចេក​ផ្កា​ភ្ញី​គ្រឿង​ភេ​ស​ជ្ជះ​នាំយកមក​សែន​ថ្វាយ​លោកតា​ដំបងគ្រញូង​ឱ្យជួយ​កុំឱ្យ​ភ័យ​ជាពិសេស​ជួយ​ឱ្យ​ប្រឡង​ជាប់​។​ពេល​ប្រឡង​ជាប់​ពួកគេ​មិន​ភ្លេច​យក​សំណែន​មក​សែន​លាបំណន់​ទេ​។​

ចំពោះ​លោក​ងួន​រតនៈ​អភិបាលខេត្ត​ធ្លាប់បាន​ប្រាប់ថា​រូបលោក​តា​ដំបងគ្រញូង​មិន​ត្រឹមតែ​ល្បីល្បាញ​ខា​ជំនឿ​អ​រូបិយ​តែប៉ុណ្ណោះ​ទេ​ប៉ុន្តែ​នៅ​ជា​គោលដៅ​ទេសចរណ៍​សម្រាប់​ទាក់ទាញ​ភ្ញៀវ​វ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ឲ្យ​ចូលមក​ទស្សនា​ក្នុង​ខេត្តបាត់ដំបង​កាន់តែ​មាន​ចំនួន​ច្រើន​ថែមទៀត​។​

លោក​អ៊ុក​អ៊ំ​ភី​នី​ហ្សា​រ៉ា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឱ្យដឹង​ថា​នៅក្នុង​ឆ្នាំ​២០១៩​កន្លងមក​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ចូល​មកលេង​កម្សាន្ត​នៅក្នុង​ខេត្តបាត់ដំបង​មាន​ចំនួន​៧៤.៥៤១​នាក់​។​ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​៥៤.៨៩៧​នាក់​និង​ភ្ញៀវ​អន្តរជាតិ​មាន​៤.៩៦៤​នាក់​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​មាន​ភ្ញៀវ​ទេសចរណ៍​៦២.៩៧០​នាក់​។​ចំណែក​នៅក្នុង​ឆ្នាំ​២០២០​នេះ​មន្ទីរ​មិនបាន​ធ្វើការ​បូកសរុប​នៅឡើយ​ទេ​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *