Featured ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ផ្តន្ទាទោសចិន៩នាក់ដាក់គុកម្នាក់ៗអស់១ជីវិតរឿងគ្រឿងញៀនជិត៣៥០គីឡូក្រាម

ភ្នំពេញ៖តុលាការរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២១ខែកក្កដាបានផ្តន្ទាទោសជនជាតិចិន៩នាក់ដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិតករណីគ្រឿងញៀនជិត ៣៥០គីឡូក្រាម។

សមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវចោទចំនួន៩នាក់ជាជនជាតិចិនមានអាយុពី៣៨ដល់៥៨ឆ្នាំ។តុលាការសម្រេចដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិត និងពិន័យអ្នកខ្លះ៥០ខ្លះ៨០លានរៀលបង់ចូលថវិការដ្ឋ ក្រោមជាប់ចោទពីបទរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននិងសម្អាតប្រាក់ ។


គួររំលឹកថាកាលពីថ្ងៃទី ២៤ ខែធ្នូឆ្នាំ២០២១សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនក១បានស្រាវជ្រាវបង្ក្រាបនៅ ២គោលដៅផ្សេងគ្នា។នៅត្រង់វីឡាភ្លោះ ស្តាផ្លាទីនឹម បុរីប៉េងហូតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅនិង នៅភោជនីយដ្ឋានអីយិនម៉ាថូវ សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ៩នាក់ ។

ក្នុងនោះដកហូតវត្ថុតាង គ្រឿងញៀនប្រភេទ មេតំហ្វេតាមីនICEសរុបរួមទម្ងន់ ៣៤៧ គីឡូ៤២៧,៩៩ ក្រាម លាក់ក្នុងបំពង់ដែក ៣៦៧ដើម និង៦១កញ្ចប់ធំ ជញ្ជីងថ្លឹងគ្រឿងញៀន ២គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួន ។រថយន្ត ម៉ាក TOYOTA ALPHARD ផ្លាកលេខ ភ្នំពេញ 2BE-2973-ម៉ូតូ១គ្រឿងម៉ាក HONDA PCX ផ្លាកលេខ ភ្នំពេញ 1FE-5946-ទូរសព្ទដៃ ចំនួន ១០គ្រឿង និងប្រាក់ ៣០០ ដុល្លារអាមេរិក៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *