ព័ត៌មានសង្គម

សាទរបុណ្យរុក្ខទិវា៩កក្តដាឆ្នាំ២០២២ខេត្តព្រះវិហារដាំកូនឈើជាង៦៥០ដើម

ព្រះវិហារ៖លោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារនៅថ្ងៃទី២១ ខែកក្ដដានេះបានអញ្ជើញចូលរួមដាំដើមឈើដើម្បីអបអរសារទររុក្ខទិវា០៩កក្តដា ឆ្នាំ២០២២។កម្មវីធីនេះធ្វើឡើងនៅសាលាបឋមសិក្សាអូរទ្រលោកក្នុងភូមិអូរទ្រលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។

លោក ពឹង ទ្រីដា បានបានថ្លែងថា ថ្ងៃនេះ ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារក៏បានយកកូនឈើចម្រុះ សរុបជាង ៦៥០ដើម។ក្នុងនោះកូនស្វាយ១២០ដើម-កូនខ្នុរ១០០ដើម-កូនទាបបារាំង១៥០ដើម-កូនអំពិលផ្អែម១៣០ដើម-កូនក្រញូង៥០ដើម-កូនធ្នង់៥០ដើម-និងកូនឈើលឿងរាជ៥០ដើម ជូនពលរដ្ឋយកទៅដាំតាមលំនៅស្ថាន។

ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ នឹងដាំកូនឈើប្រភេទចម្រុះសរុបចំនួន១.១៦១ដើម ក្នុងនោះ កូនឈើក្រញូង៣៨ដើម-កូនឈើធ្នង់១០១១ដើម-កូនឈើអំពិលទឹកបារាំង៥០ដើម -កូនឈើក្ងោក៥០ដើមនិងកូនឈើលឿងរាជ១២ដើម។កូនឈើទាំងនោះដាំលើផ្ទៃដីទំហំដី១.៨៥៧ម៉ែត្រការ៉េនៅសាលាបឋមសិក្សាអូរទ្រ។

លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែងថា ការដាំដុះកូនឈើនៅតែបន្ត តែត្រូវអនុវត្តជាដាច់ខាតចំពោះបទល្មើសធនធានធម្មជាតិដែលកើតមានជាបន្តបន្ទាប់នៅក្នុងខេត្ត ធ្វើយ៉ាងណាត្រូវតែបង្ក្រាបឲខានតែបាន ។

បច្ចុប្បន្ននេះ ខេត្តព្រះវិហារ មានសហគមន៍ព្រៃឈើ សរុបចំនួន ៤៨សហគមន៍ ស្មើនឹងផ្ទៃដីសរុបចំនួន៧១.៣៥០ ហិកតា។ក្នុងនោះ មានប្រកាសទទួលស្គាល់ដោយក្រសួងកសិកម្មចំនួន ៣៨សហគមន៍ ស្មើនឹងផ្ទៃដី ៧១.៣០៥ហិកតា និង សហគមន៍ព្រៃឈើបានចុះកិច្ចព្រមព្រៀងជាមួយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ចំនួន ៤០សហគមន៍ ស្មើនឹងផ្ទៃដី ៥៣.៨៣៣ហិកតា៕ដោយ សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *