សន្តិសុខ

​រថយន្ត​ដឹក​សម្ភារ​ធ្វើ​ម្ហូប​ការ​ក្រឡាប់​នៅ​ស្រុក​បូ​ទុម​សាគរ​

កោះកុង​៖​រថយន្ត​ដឹក​ដែក​រោងការ​និង​សម្ភារ​ធ្វើ​ម្ហូប​ការ​បាន​ក្រឡាប់​ព្រោះតែ​ការបើកបរ​ហួស​លឿន​កំណត់​បណ្តាលឱ្យ​មនុស្ស​រងរបួស​ធ្ងន់​១៤​នាក់​នៅ​ស្រុក​បូ​ទុម​សាគរ​។​គ្រោះថ្នាក់​ចរាចរ​នេះ​បានកើត​ឡើង​នៅលើ​វិថី​ព្រឹទ្ធា​ចារ​សាយ​ភូ​ថង​ត្រង់ចំណុច​ចម្ការ​ស្វាយ​ស្ថិត​ក្នុងភូមិ​ជី​ត្រេះ​ឃុំ​អណ្តូងទឹក​ស្រុក​បូ​ទុម​សាគរ​ខេត្តកោះកុង​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០២០

​មន្ត្រីនគរបាល​ស្រុក​បូ​ទុម​សាគរ​បានឱ្យដឹងថា​គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​១​គ្រឿង​ម៉ាក KIA ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២O៨០៧៤​។​ម្ចាស់​រថយន្ត​ខ្លួនឯង​ផ្ទាល់​តែម្តង​ព្រោះតែ​បើកបរ​ហួស​ល្បឿន​កំណត់​ត្រង់ចំណុច​ថ្នល់​មាន​ស្ថានភាព​កោង​ខ្លាំង​អំឡុង​ធ្វើដំណើរ​ទិសដៅ​គ្រឿង​សម្ភារ​ធ្វើ​ម្ហូប​ការត្រៀម​ធ្វើ​អាហារ​តាម​ការ​ណាត់​របស់​ពល​រដ្ឋ​ម្ចាស់ការ​ពី​ស្រុក​ស្រែអំបិល ឆ្ពោះទៅ​ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ​។

ប្រភព​បាន​បន្តថា​គ្រោះថ្នាក់​នេះ​យ៉ាងហោចណាស់​មាន​មនុស្ស​ស្រី​ប្រុស​ចំនួន​១៤​នាក់​ស្រី​៤​នាក់​ក្នុង​ចំណោះ​អ្នករងគ្រោះ​មាន​២​នាក់​រងរបួស​ធ្ងន់​ស្រី​ម្នាក់​។​ពួកគាត់​ត្រូវបាន​បញ្ចូនទៅ​សង្គ្រោះបន្ទាន់​នៅ​មណ្ឌល​សុខភាព​ភ្លាមៗ​ករណី​មាន​អ្នកមាន​សភាព​របួសធ្ងន់​នឹង​ប​ញ្ចូ​ន​បន្ត​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​។​

​របាយការណ៍​នគរបាល​ស្រុក​បង្ហាញថា​ឈ្មោះ​ប៊ូ​យូ​សៀន​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​ទី​២​ឈ្មោះថា​ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​ទី​៣​ឈ្មោះ​ឆក​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ទី​៤​ឈ្មោះ​ពៅ​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ទី​៥​ឈ្មោះ​ចក់​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​ទី​៦​ឈ្មោះ​ផៃ​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​ទី​៧​ឈ្មោះ​ព្រែក​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ទី​៨​ឈ្មោះ​ផែន​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ទី​៩​ឈ្មោះ​ណាត​ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​និង​ទី​១០​ឈ្មោះ​វី​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ពួកគេ​ភាគច្រើន​មាន​ទីលំនៅ​រាជធានី​ភ្នំពេញ ។​

​ដោយឡែក​ជនរងគ្រោះ​ស្រី​៤​នាក់​ទៀត​មិន​ស្គាល់​អត្ថ​សញ្ញាណ​នៅឡើយ​ទេ​គ្រា​បញ្ជូនទៅ​មណ្ឌល​សុខភាព​ថ្ម​ស​។​កន្លងទៅ​មន្ទីរ​សាធារណការ​ខេត្ត​តែង​អំពាវនាវ​ដល់​អ្នកបើក​បរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៨​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ជៀសវាង​បើកបរ​ហួស​ល្បឿន​កំណត់​ទាំង​មិន​ស្គាល់​ស្ថានភាព​ច្បាស់លាស់​ថា ចំណុច​ណា​មាន​ផ្លូវ​កោង ចុះ​ចំណោទ ឬ​ត្រង់​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *