សន្តិសុខ

បុរសម្នាក់រាយខ្សែភ្លើងឆក់ត្រីក្នុងប្រឡាយតែបែឆក់ខ្លួនឯងស្លាប់

ស្វាយរៀង៖បុរសម្នាក់បានរាយខ្សែភ្លើងបំណងឆក់ត្រីក្នុងប្រឡាយតែភ្លាត់ស្នៀតបែឆក់ស្លាប់ខ្លួនឯងទៅវិញ។ភាពសោកសង្រេងក្នុងគ្រួសារបានកើតឡើងនៅភូមិ បុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងកាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៣ខែមេសាឆ្នាំ២០២១។

មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា៖បុរសរងគ្រោះឈ្មោះសៅ ហន អាយុ៥៤ឆ្នាំប្រពន្ធឈ្មោះ ភឹមសាវ៉ន់ អាយុ៤៥ឆ្នាំ រស់នៅភូមិបុស្សឃុំស្វាយតាយានស្រុកកំពង់រោទ៍ខេត្តស្វាយរៀង។មន្ត្រីដដែលបានបន្តថា៖ក្រោយពីទទួលថាមានករណីរាយខ្សែភ្លើងឆក់ត្រីឆក់ខ្លួនឯងស្លាប់។

កម្លាំងនគរបាលស្រុកកំពង់រោទ៍សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយាន ចុះទៅ ពិនិត្យសព ។ដោយឃើញជនរងគ្រោះបានតខ្សែភ្លើងចេញពីផ្ទះរបស់ខ្លួនទៅប្រឡាយទឹក ក្នុងគោលបំណងដើម្បីឆក់ត្រី តែ ត្រូវខ្សែភ្លើងឆក់ស្លាប់ខ្លួនឯង ក្នុងប្រឡាយទឹកតែម្តង ៕ដោយ៖វិចិត្រ

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *