ព័ត៌មានសង្គម សន្តិសុខ

​ពង្រឹងកម្លាំង​អន្តរាគមន៍​ពិសេស​ដើម្បី​ចេញ​ដោះស្រាយ​សភាពការណ៍​ទូទៅ​

ភ្នំពេញ​៖កាលពី​ព្រឹក​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០២០​​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស​ថេត​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ត្រួតពិនិត្យ​កម្លាំង​នគរបាល​អន្តរាគមន៍​ពិសេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សរុប​ចំនួន​៦៥២​នាក់​។​

ដើម្បី​ពង្រឹងសមត្ថភាព​គុណភាព​ចេញ​ដោះស្រាយ​សភាពការណ៍​ទូទៅ​និង​ទទួល​បទបញ្ជា​ត្រៀម​ចេញ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​សុវត្ថិភាព​ស្ថិរភាព​សង្គម​។​ក្នុងនោះ​មាន​ការទទួល​សម្លៀកបំពាក់​ឧបករណ៍​សម្ភារ​ជាច្រើន​ជា​មធ្យោបាយ​ប្រើប្រាស់​សម្រាប់​ចេញ​ប្រតិបត្តិ​ការងារ​។

យុទ្ធនា​ការចេញ​ប្រតិបត្តិ​ការបង្ការ​ទប់ស្កាត់ បង្ក្រាប​អំពើ​លួច​ឆក់​ប្លន់​និង​ការចូលរួម​បង្ការ​ទប់ស្កាត់​ជម្ងឺឆ្លង​ផ្លូវដង្ហើម​កូ​វីដ​១៩​ជាពិសេស​ទប់ស្កាត់​ចំពោះ​ក្លិប​កម្សាន្ត​និង​ខារ៉ាអូខេ​ដែល​នៅ​បើក​លួចលាក់​មិន​អនុវត្តតាម​វិធាន​របស់​ក្រសួងសុខាភិបាល​និង​សេចក្តី​ណែ​របស់​សាលា​រាជធានី​ភ្នំពេញ​ដែលជា​ហានិភ័យ​ឆ្លង​រាលដាល​ជំងឺឆ្លង​កូ​វីដ​១៩​។​

​លោក​ឧ​ត្ត​ម​សេនី យ៍​ឯក​ស​ថេត​បាន​ជំរុញ​កម្លាំង​នគរបាល​អន្តរាគមន៍​ពិសេស​នៅតាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​និង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ត្រូវ​ពង្រឹង​វិន័យ​នគរបាលជាតិ​ឱ្យបាន​ម៉ឺងម៉ាត់​ប្រចាំការ​នៅ​កន្លែងធ្វើការ​ឱ្យបាន​ជាប្រចាំ​ដើម្បី​ចេញ​ប្រតិបត្តិ​ការដោះស្រាយ​សភាព​ការណ៍​ទូទៅ​និង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ឧបទ្ទវហេតុ​ណាមួយ​កើតឡើង​។​

​​រំលឹក​ឱ្យ​ត្រួតពិនិត្យ​ទប់ស្កាត់​ឡើងវិញ​រថយន្ត​ធុន​ធំ​ដែល​ធ្វើដំណើរ​ចូលក្នុង​រាជធានី​ភ្នំពេញ​មុន​ម៉ោង​៩​យប់​។​ជំរុញ​បន្ត​ចេញ​ដោះស្រាយ​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ដងផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​និង​ចុះសាកសួរ​សុខទុក្ខ​មន្ត្រី​មាន​ជំងឺ​និង​ជួប​គ្រោះថ្នាក់​ផ្សេងៗ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *