សន្តិសុខ

​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​វត្ថុតាង​ទៅ​តុលាការ​

បាត់ដំបង​៖​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០២០​បាន​បញ្ជូន​ជនសង្ស័យ​មា្ន​ក់​និង​វត្ថុតាង​មួយចំនួន​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ជនសង្ស័យ​រូបនេះ​ដែល​កម្លាំង​នគរបាល​ស្រុក​កំរៀង​ឃាត់ខ្លួន​នៅ​ភូមិ​តាំងយូ​ឃុំ​អូរ​ដារ​ស្រុក​កំរៀង​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​នី​វណ្ណដា​ហៅ​ហ៊ុ​ប​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​លំផាត់​ឃុំ​អូរ​ដារ​ស្រុក​កំរៀង​។​

វត្ថុតាង​ចាប់យក​បាន​មាន​៖​ថ្នាំញៀន​ប្រ​ភេ​មេ​តំ​ហ្វ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​៥​ថង់​ទម្ងន់​៣,១៤​ក្រាម​(​ទាំង​សំបក​)​ថ្មាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​យ៉ាម៉ា​WY)​ចំនួន​៧​គ្រាប់​ទម្ងន់​០,៦២​ក្រាម​ទូរស័ព្ទដៃ​២​គ្រឿង​និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​វ៉េវ​ពណ៌​សលាយ​ខ្មៅ​គ្មាន​ស្លាក​លេខ​(​ចាស់​)៕

Leave a Reply

Your email address will not be published. Required fields are marked *