សន្តិសុខ

​យុវជន​៣​នាក់ជិះ​ម៉ូតូឌុប​គ្នា​បទៅបុក​រថយន្ត​រងរបួស​ធ្ងន់​២​នាក់​ស្លាប់​ម្នាក់​

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​:​យុវជន​ម្នា​ក់បាន​ស្លាប់​និង​រងរបួស​ធ្ងន់​២​នាក់​បន្ទាប់ពី​ជិះ​ម៉ូតូឌុប​គ្នា​៣​នាក់​បញ្ច្រាស់ទិស​យ៉ាង​លឿន​ទៅបុក​រថយន្ត​ឡិច​ស៊ី​ស​​កាលពី​យប់​ទៀបភ្លឺ​ចូល​ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០២០​ត្រង់ចំណុច​ស្តុ​ប​ផ្លូវជាតិ​លេខ​៤​កែង​និង​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​។​

​អ្នកស្លាប់​មានឈ្មោះ ម៉ៃ មី​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​នៅ​ភូមិ​បុស​តា​ឯក ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ ចំពោះ​អ្នករងរបួស​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ដោយ​ជិះ​ម៉ូតូឌុប​គ្នា​៣​នាក់ ម៉ា​កនិច ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ​កណ្តាល​1Y.2802 ។ ចំណែកឯ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​RX300​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2T.7858​បើកបរ​ដោយ​បុរស​ម្នាក់​។​

ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ហើយក៏​ទាក់ទង​ទៅ​ជំនាញ​ផ្នែក​ចរាចរណ៍​ឱ្យមក​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។​ដោយឡែក​សព​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ដឹក​យកទៅ​វត្ត​ទឹកថ្លា​រង់ចាំ​សាច់ញាតិ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *