ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

​កម្លាំង​អាវុធហត្ថ​ឃាត់​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​១​គ្រឿង​នៅស្រុក​គូលែន

ព្រះវិហារ​៖​កាលពី​យប់​ថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​២០២០​កម្លាំង​អាវុធហត្ថ​ខេត្តព្រះវិហារ​សហការ​ជាមួយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​គូលែន​បាន​ឃាត់​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​១​គ្រឿង​ចំណុច​ព្រំប្រទល់​ខេត្តសៀមរាប​។​

បេសកកម្ម​នេះ​ក្រោម​បញ្ជា​ផ្ទា​ល់ពី​លោក​ឧត្ដមសេនីយ៍ត្រី​កង​សៅ​គុណ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​បាន​ចាប់​រថយន្ត​ម៉ាក​តូយ៉ូតា រ៉េ​វ៉ូ ព័ណ៌​ស ពុំមាន​ស្លាក​លេខ ដឹកជញ្ជូន​ឈើ​ប្រភេទ​អារ​លេខ​(​ផ្ចឹក​)​ស្ថិតនៅ​ភូមិស្រ​យ៉ង់​ជើង​ឃុំ​ស្រ​យ៉ង់​ស្រុក​គូលែន​ខេត្តព្រះវិហារ​។

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ម្ចាស់​រថយន្ត​ល្មើសច្បាប់​មានឈ្មោះ​ជា​សុ​ភ័​ណ្ឌ​ហៅ​ម៉ៅ​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​ស្រែ​ណូយ​ឃុំ​ស្រែ​ណូយ​ស្រុក​វ៉ារិន​ខេត្តសៀមរាប​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​ដឹកជញ្ជូន​ឈើ​អានេះ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ពិតប្រាកដ​មែន​។​

សមត្ថកិច្ច​ពិនិត្យឃើញថា​រថយន្ត​ន​ជ​ដឹកជញ្ជូន​ឈើ​អារ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ជា​អំពើ​ល្មើសច្បាប់​ស្តីពី​ព្រៃឈើ​ក្រុម​កា​ងារ​ជំនាញ​បានសម្រេច​នាំយក​រថយន្ត​នឹង​ឈើ​ទៅ​រក្សាទុក​នៅ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​គូលែន ដើម្បី​វាស់វែង និង​បញ្ជូនបន្ត​តាម​នីតិវិធី​៕ញ៉ែម សុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *