ព័ត៌មានសង្គម

ចុះ​សួរសុខទុក្ខ​និង​យក​អំណោយ​សម្ដេច​តេ​ជោ​ជូន​កងកម្លាំងការពារ​ព្រំដែន​

ព្រះវិហារ​៖ ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ លោក ស៊ុយ សេ​រិ​ទ្ធ​និង​លោកស្រី កែវ សុខ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​លោក ឃួ​ង ស្រេងអភិបាល​រាជធានី​ភ្នំពេញ។​ប្រតិភូ​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​សម្តេច​តេ​ជោ​ហ៊ុនសែន​ទៅជូន​កងកម្លាំង​ឈរជើង​ការពារ​ព្រំដែន​នៃ​កងពលធំ​អន្តរាគមន៍​លេខ​៣​ប្រចាំ​ទិស​ប្រាសាទព្រះវិហារ​នាឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​។​
​ក្នុងនោះ​លោក​ស៊ុយ​សេ​រិ​ទ្ធ​អភិបាលរង​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា​៖​ប្រទេសជាតិ​មួយ​ខ្លាំង​គឺ​ខ្លាំងដោយសារកងទ័ពដែលមានតួនាទីនិងកាតព្វកិច្ចស្មោះត្រង់ចំពោះជាតិសាសនាព្រះមហាក្សត្រការពារ​រដ្ឋធម្មនុញ្ញការពារ​រាជរដ្ឋាភិបាល ការពារ​ទឹកដី​និង​ថែរក្សា​សុខសន្តិភាពជូន​ជាតិ​មាតុភូមិ និង​ប្រជាជន​។​

​ចំពោះ​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែននិង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន​ដែល​បាន​នាំយកមក​ជូន​កងទ័ព​នាឱកាស​នោះ​រួមមាន​៖​សម្រាប់​កងពលធំ​អន្តរាគមន៍​លេខ​៣​ចំនួន​១០​លាន​រៀល​,​ស្រា​បៀ​២៥០​កេស​,​ទឹកក្រូច​២៥០​កេស​។​កងពលតូច​អន្តរាគមន៍​លេខ​៩ ជូន​ថវិកា​៥​លាន​រៀល​,​ស្រា​បៀ​៣២០​កេស​,​ទឹកក្រូច​៣២០​កេស​។

​វីរ​នគរបាល​ការពារ​ព្រំដែន​លេខ​៧៩៣​ថវិកា​២​លាន​រៀល​,​ស្រា​បៀ​៣០​កេស​,​ទឹកក្រូច​៣០​កេស​។​បញ្ជាការដ្ឋាន​អង្គរក្ស​ថវិកា​២០​លាន​រៀល​ស្រា​បៀ​៣០​កេស​,​ទឹកក្រូច​៣០​កេស​។​កងពលតូច​អន្តរាគមន៍​លេខ​១២៨​ថវិកា​៨​លាន​រៀល​ស្រា​បៀ​៣៧០​កេស​។​វីរសេនា​តូច​អន្តរាគមន៍​លេខ​២៨១,២៨២,២៨៣,២៨៤​និង​២៨៥ ព្រមទាំង​ផ្តល់ជូន​ដល់​នាយ ទាហាន នាយទាហានរង និង​ពលទាហាន តាម​អង្គភាព​នីមួយៗ នូវ​ថវិកា​មួយចំនួនធំ​ទៀតផង​ដែរ​។​

ក្នុងនោះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្រី​ឌឹ​ក​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣​ប្រចាំ​ទិស​ព្រះវិហារ​បាន​ថ្លែងថា​៖ ទោះបី​បច្ចុប្បន្ន សភាពការណ៍​នៅតាម​បណ្តោយ​ព្រំដែន​មាន​សភាព​ស្ងប់ស្ងាត់ និង​កំពុង​បានប្រែក្លាយ ជា​ព្រំដែន សន្តិភាព និង​អភិវឌ្ឍន៍​ជាមួយ​ប្រទេសជិតខាង​ក្តី ។​តែ​កងទ័ព​យើង​មិនបាន​ធ្វេសប្រហែស និង​មើលស្រាល សភាពការណ៍​នោះឡើយ គឺ​យើង​តែង​បាន​ពង្រឹងស្មារតី​ការពារ​បូរណភាព ទឹកដី​មិនឱ្យ​សត្រូវ​ណា​មក​រំលោភបំពាន បានឡើយ​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *