Featured ព័ត៌មានអន្តរជាតិ

​អាមេរិក​ផ្តល់​យន្តហោះ​ប្រយុទ្ធ​ល្បឿន​លឿន​ដល់​ឥណ្ឌា​ស្របពេល​មាន​បញ្ហា​ព្រំដែន​ជាមួយ​ចិន​

​អន្តរជាតិ​៖​ទីភ្នាក់ងារសារព័ត៌មាន​អន្តជាតិ​បាន​ចុះផ្សាយ​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថា អាមេរិក​សុំ​ផ្តល់​យន្តហោះ​ប្រយុទ្ធ​ប្រភេទ​ថ្មី​មួយ​ទៅ​ប្រទេស​ឥណ្ឌា​ក្រោយ​កើតមាន​ភាព​តានតឹង​ជាថ្មី​នៅ​ព្រំដែន​ជាមួយ​ចិន​។​

សូមបញ្ជាក់ថា​យន្តហោះ​ថ្មី​នោះ មានឈ្មោះ F-15EX ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន​បូ​អ៊ីង ជា​យន្តហោះ F-15 Eagle ដែល​កែ​ឱ្យ​ទំនើប​ឡើង​។​ជាមួយគ្នា​នោះ ក្រុមហ៊ុន​បូ​អ៊ីង បាន​និយាយថា «​ជាមួយនឹង​បច្ចេកវិទ្យា​ជំនាន់​ថ្មី​F15EX​អាច​ប្រើ​បាន​គ្រប់​បរិស្ថាន​សមត្ថភាព​បន្ថែម​ងាយ​បត់​ងាយ​ក្រឡាប់​ធន់​បង្កើនល្បឿន​បាន​លឿន​…»​។​

​យន្តហោះ​F15EX​ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង​នៅ​ផ្នែក​ជាច្រើន​ដែល​ពួក​អ្នកវិភាគ​បាន​និយាយថា​អាចជួយ​ឱ្យ​វា​ប្រសើរ​ជាង​យន្តហោះ​ប្រយុទ្ធ​នានា​។​សូម្បីតែ​យន្តហោះ​ទំនើប​ស៊េរី​ចុងក្រោយ​F35​ផលិត​ដោយ​ក្រុមហ៊ុន​LockheedMartin​យន្តហោះ​នេះ​ត្រូវបាន​សុំ​ផ្តល់ឱ្យ​ឥណ្ឌា​។​

តែ​កងទ័ពអាកាស​អាមេរិក​បាន​ចុះ​កុងត្រា​ទិញ​វាពី​បូ​អ៊ីង​ចំនួន​៨​គ្រឿង​រួចហើយ​ក្នុង​តំលៃ​ជិត​១,២​ពាន់​លាន​ដុល្លារ​។​តែ​កងទ័ពអាកាស​អាមេរិក​បាន​និយាយថា​ខ្លួន​អាច​បញ្ជា​ទិញ​១៤៤​គ្រឿង​បន្ថែមទៀត​៕Skay news​

rsc

Leave a Reply

Your email address will not be published. Required fields are marked *