Featured នយោបាយ ព័ត៌មានទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច

សម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ភោ​ធ​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍​ម៉ា​ណ័​រ

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២០​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិប​តិ​ភាព​ដ៏​ខ្ពង់ខ្ពស់​សម្ភោ​ធ​មជ្ឈមណ្ឌល​កម្សាន្ត ព្រី​នស៍​ម៉ា​ណ័​រ​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវជាតិ​លេខ​១​ភូមិ​ដីឥដ្ឋ​កោះ​ផុស​ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល ។


​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍​ម៉ា​ណ័​រ​គឺជា​គម្រោង​សួន​កម្សាន្ត​មួយ​ស្ថិតក្នុង​ខេត្តកណ្តាល​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ព្រី​ន​ស៍ខល​ឈ័​រ​អេ​ន​ធួ​រី​ហ្សឹ​ម​ឌី​វេឡុ​ប​ម៉ិ​ន​ឯ​.​ក​ជាមួយនឹង​ការវិនិយោគ​ទឹកប្រាក់​សរុប​ចំនួន​៨៥​លាន​ដុល្លារ​។​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍​ម៉ា​ល័​រ​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រួម​របស់​ក្រុមហ៊ុន​ព្រី​នស៍​ហូល​ឌី​ង​ដើម្បី​លើកកម្ពស់​វប្បធម៌​និង​វិស័យ​ទេសចរណ៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍​ម៉ា​ណ័​រលាត​សន្ធឹង​លើ​ផ្ទៃដី​ទំហំ​១៣៦.០០០​ម៉ែត្រការ៉េ​។​មជ្ឈមណ្ឌល​កម្សាន្ត ព្រី​នស៍​ម៉ា​ណ័​រ​ជា​រមណីយដ្ឋាន​អេកូឡូស៊ី​ខ្នាត​អន្តរជាតិ​មួយ​ដែល​ផ្តល់ជូន​ភ្ញៀវទេសចរ​នូវ​ការសម្រាកលម្ហែ​កាយ​វិស្សមកាល​ជាមួយនឹង​ទេសភាព​ស្រស់បំព្រង​ការកម្សាន្ត​លក្ខណៈ​គ្រួសារ​និង​ទេសចរណ៍​លក្ខណៈពិសេស​។​ដែល​ក្នុងនោះ​រួមបញ្ចូល​នូវ​សួនផ្កា​ចម្រុះ​ពណ៌​សួន​កម្សាន្ដ​រីករាយ​បន្ទប់​ស្នាក់នៅ​ធ្វើ​អំពី​ឈើ​និង​អាហារ​ឆ្ងាញ់ៗ​នៅ​ក​ក្នុង​ទីតាំង​តែមួយ ។

​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍​ម៉ា​ណ័​រ​មាន​គម្រោង​កម្សាន្ត​ជាង​ដប់​មុខ​។​ក្នុងនោះ​រួមមាន​ការកម្សាន្ត​បែប​ផ្សងព្រេង​រំភើប​កក់ក្តៅ​និង​ពោរពេញ​ដោយ​មនោសញ្ចេតនា​។​នៅទីនេះ​មិន​ថា​ភ្ញៀវទេសចរ​ក្នុង​វ័យ​ណាក៏ដោយ​សុទ្ធតែ​អាច​រកឃើញ​កន្លែង​រីករាយ​សម្រាប់​ខ្លួន​ពួកគាត់​ផ្ទាល់ ។ មជ្ឈមណ្ឌល​កម្សាន្ត ព្រី​នស៍ ម៉ា​ណ័​រ​សម្រេចបាន​យ៉ាងពិត​ប្រាកដ​នូវ​សួន​កម្សាន្ត​សម្រាប់​មនុស្ស​គ្រប់​វ័យ​។​

​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍​ម៉ា​ណ័​រកង​វិល​កម្ពស់​៨៨​ម៉ែត្រ​ដែល​ប្រៀបដូចជា​ចក្ខុ​នៃ​ទីក្រុង​ភ្នំពេញ​រួមជាមួយ​និង​ពិភព​ទឹក​កម្សាន្ត​ព្រី​នស៍​ដែលមាន​ទំហំ​ប្រមាណ​១០.០០០​ម៉ែត្រ​ការេ​ទីវាល​ប្រណាំង​ឡាន​ប្រកបដោយ​ស្តង់ដារ​និង​សួន​រុក្ខជាតិ​អេកូឡូស៊ី​ជាដើម​។​អាចនិយាយបាន​ថា​វា​ជា​មជ្ឈមណ្ឌល​កម្សាន្ត​ខ្នាត​អន្តរជាតិ​ទី​៣​នៅក្បែរ​រាជធានី​ភ្នំពេញ​បន្ទាប់ពី​សួនសត្វ​សា​ហ្វា​រី​វើ​ល​និង​សួន​ទឹក​កម្សាន្ត​GardenCity​ដែល​បាន​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ខែសីហា​កន្លងមកនេះ ៕​តារា​រិ​ទ្ធ

rsc

Leave a Reply

Your email address will not be published. Required fields are marked *