សន្តិសុខ

​សមត្ថកិច្ច​ឃាត់ខ្លួន​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា​ម្នាក់​ដែល​ប្រើប្រាស់​សារធាតុ​ញៀន​

​សៀមរាប​:​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា​ម្នាក់​ដែល​ប្រើប្រាស់​សារធាតុ​ញៀន​ខណ​:​ពេលដែល​សមត្ថកិច្ច​ចម្រុះ​ត្រួតពិនិត្យ​ឆែកឆេរ​អាវុធជាតិផ្ទុះ​តាម​ដងផ្លូវ​។​ករណីនេះ​បានធ្វើ​ឡើង​តាមផ្លូវ​ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ​សង្កាត់​គោកចក​ក្រុង​សៀមរាប​ខេត្តសៀមរាប​កាលពី​យប់​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០២០​។​


​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថាៈ​ជនសង្ស័យ​ឈ្មោះ​សៀវ​សុ​មិ​ត្រា​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មុខរបរ​បុគ្គលិក​នាយក​ដ្ឋា​ន​សណ្ដាប់ធ្នាប់​និង​ជា​សហប្រតិបត្តិការ​នៃ​អាជ្ញាធរ​អ​ប្សា​រា​រស់នៅ​ភូមិ​មណ្ឌល​៣​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​។​ករណី​ឃាត់ខ្លួន​នេះ​គឺ​នៅពេល​កំពុង​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​តាម​ដងផ្លូវ​ហើយ​បាន ឆែក​ក្រោម​កែប ម៉ូតូ​ឃើញ​មាន​ដែកកេះ​កែច្នៃ​ចំនួន​២ (​ពណ៌​លឿង​១​ខៀវ​១)​។​

​សមត្ថកិច្ច​បាន​បន្តថាៈ​ក្រោយពី​ឃាត់ខ្លួន​មន្ត្រី​អាជ្ញាធរ​អប្សរា យកមក​សួរ​នាំនៅ​ប៉ុស្តិ៍នគរបាល​គោកចក ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​បាន​ប្រើប្រាស់​គ្រឿង​ញឿ​ន​ប្រភេទ​ម៉ា​ទឹកកក​កាលពី​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០២០​។​តាម​លទ្ធផល​តេស្ត​ទឹកនោម​មាន​សញ្ញា​វិជ្ជមាន​៕ រ៉ា

rsc

Leave a Reply

Your email address will not be published. Required fields are marked *