ព័ត៌មានសង្គម សន្តិសុខ

​កម្លាំង​ការពារ​ព្រំដែន​ច្រក​ស្វាយចេក​ច្រានចោល​ព័ត៌មាន​ថា​មានការ​លួច​នាំចេញ​ពលករ​ខុសច្បាប់​ទៅ​ថៃ​

បាត់ដំបង​៖​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​ស្វាយចេក​ហៅ​ចាន់​គី​រី​ស្ថិត​ត្រង់ចំណុច​ចាន់​គី​រី ភូមិ​ស្វាយ​ឃុំ​កំរៀង​ស្រុក​កំរៀង​ខេត្តបាត់ដំបង​បាន​ច្រានចោល​ចំពោះ​ព័ត៌មាន​លើកឡើងថា​ច្រក​មួយ​នេះ​មានការ​លួចលាក់​បើកដៃ​ជាមួយ​មេខ្យល់​នាំចេញ​នូវ​ពលករ​ខ្មែរ​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​។​

​លោក​អនុសេនីយ៍ឯក​យ៉ុង​សម្បត្តិ​នាយប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ស្វាយចេក​(​ហៅ​ចំណុច​ចាន់​គី​រី​)​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៥​ខែ​វិ​ច្ឆ​កា​ឆ្នាំ​២០២០​នេះ​ថា​៖​កន្លងមកនេះ​មាន​ព័ត៌មាន​មួយ​បាន​អះអាងថា​កម្លាំង​របស់លោក​មានការ​ឃុបឃិត​លួចលាក់​នាំចេញ​ពលករ​ខ្មែរ​។

​ក្នុងនោះ​មាន​ទាំង​ទំនិញគេចពន្ធ​ឬ​បទល្មើស​ផ្សេងៗ​ជាច្រើន​ឆ្លងកាត់​ជាការ​ផ្គើន​នឹង​បទបញ្ជា​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដើម្បី​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩​ពី​ប្រទេសជិតខាង​។

​ជុំវិញ​ព័ត៌មាន​ក្លែងក្លាយ​នេះ​លោក​សូមប​ដិ​សេដ្ឋ​ទាំងស្រុង​ដែល​កន្លងមក​កម្លាំង​ឈរជើង​ទាំងអស់​មិនដែល​ល្អៀង​បំពាន​នឹង​បទបញ្ជា​របស់​ថ្នាក់លើ​ឡើយ​។​ផ្ទុយទៅវិញ​មានតែ​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​ភារ​:​កិច្ច​ឱ្យទទួល​បាន​ជោគជ័យ​។​

លោក​អនុសេនីយ៍ឯក​យ៉ុង​សម្បត្តិ​បាន​បន្តថាៈ​ទីតាំង​ឈរជើង​ក្នុងភូមិ​សាស្ត្រ​ខាងលើនេះ​ជាទី​តាំង​មួយ​ដែល​អនុញ្ញាតឱ្យ​មានការ​ពិនិត្យ​ធ្វើ​ច​ត្តា​ឡី​ស​ក្ក័ព​លករ​ខ្មែរ​ដែល​ចេញ​មកពី​ប្រទេស​ថៃ​។​ជាមួយ​នោះដែរ​មាន​កម្លាំងចម្រុះ​ជាច្រើន​ចូលរួម​សហការ​ដូចជា​អាជ្ញាធរ​ស្រុក​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​និង​មន្ត្រី​សុខាភិបាល​មួយចំនួនទៀត​បាន​បំពេញ​កាតព្វកិច្ច​យ៉ាង​ខ្ជាប់ខ្ជួន​។

ប៉ុន្តែ​ចំណុច​ចាន់​គី​រី​ខាងលើ​កន្លងមក​មានតែ​ការអនុគ្រោះ​ឱ្យ​ពលរដ្ឋ​ជាប់​តំបន់​ព្រំដែន​មួយចំនួន​តូច​ប៉ុណ្ណោះ​ចេញ ចូល​ដើម្បី​ទិញ​ម្ហូប ស្បៀងអាហារ​តិចតួច​ដោ​យ​មិនបាន​យកលុយ​ពី​ពួកគាត់​ឡើយ​៕សុខុម​

rsc

Leave a Reply

Your email address will not be published. Required fields are marked *