សន្តិសុខ

​រថយន្ត​បែន​បើក​បុក​និង​កិន​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ធ្លាយ​ពោះវៀន​ស្លាប់​ភ្លាម​

ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ពី​រថយន្ត​បែន​មួយគ្រឿង​បើក​បុក​និង​កិន​អ្នកជិះ​ម៉ូតូ​PCX​ពីក្រោយ​បណ្តាលឱ្យ​បុរស​ម្នាក់​ធ្លាយ​ពោះវៀន​ស្លាប់​ភ្លាម​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​ផ្លូវ​៣០​ម៉ែត្រ​ភូមិ​តំណាក់​ត្រ​យឹ​ង​សង្កាត់​ចោមចៅ​២​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​


​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថាៈ​សព​ជនរងគ្រោះ​មានឈ្មោះ​អឿន​ចិន្តា​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ​នៅ​ផ្សារ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២​នៅ​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​។​

ជនរងគ្រោះ​ជិះ​ម៉ូតូ ម៉ាក PCX ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 1IG0193​ត្រូវ​រថយន្ត​ប្រភេទ​បែន​ពាក់​ផ្លាកលេខ​ភ្នំពេញ​3E2156​បើក​បុក​ពីក្រោយ​ហើយ​កិន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​។​អ្នកបើកបរ​ចុះ​រត់​គេចខ្លួនបាត់​៕វិចិត្រ​​

rsc

Leave a Reply

Your email address will not be published. Required fields are marked *