សន្តិសុខ

​សមត្ថកិច្ច​ចាប់​បុរស​ម្នាក់​ករណី​រំលោភ​សេពសន្ថវៈ​លើក​ម្មករ​ស្រី​រហូត​បានសម្រេច​

​ភ្នំពេញ​៖​កម្លាំង​សមត្ថកិច្ច​ខណ្ឌដង្កោ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ពីបទ​ចាប់រំលោភ​កម្មករ​ខ្លួនឯង​បានសម្រេច​។​ការឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​នៅត្រង់ចំណុច​ផ្ទះ​លេខ​១០E0​ផ្លូ​លេខ​២C​បុរី​ពិភពថ្មី​ស្ថិតនៅ​ថ្មី​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​៖​នារី​រងគ្រោះ​អាយុ​១៧​ឆ្នាំ​ជា​អ្នកបម្រើ​តាម​ផ្ទះ ស្នាក់​នៅផ្ទះ​លេខ​១០E0 ផ្លូ​លេខ​២C បុរី​ពិភពថ្មី ស្ថិតនៅ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​ឯ​ជនសង្ស័យ​ឈ្មោះ ឆោម ចាន់​វិចិត្រ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​មុខរបរ​អាជីវករ​នៅផ្ទះ​លេខ​១០E0 ផ្លូ​លេខ​២C បុរី​ពិភពថ្មី ស្ថិតនៅ​ថ្មី​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​។

​មន្ត្រីនគរបាល​ដដែល​បាន​បន្តថាៈ​ជនសង្ស័យ​ពុំមាន​សារធាតុ​ញៀន​ទេ​។​ក្នុង​ហេតុការណ៍​នោះ​សមត្ថកិច្ច​បាន​ចាប់យក​វត្ថុតាង​រថយន្ត​ម៉ាក​FORDRANGER​ពណ៌​ស​សេរី​ឆ្នាំ​២០១៩​ពាក់​ផ្លាកលេខ​ភ្នំពេញ​2BC-5652​ចំនួន​១​គ្រឿង​៕វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *