Featured សន្តិសុខ

ឆេះរថយន្តពេលកំពុងដឹកថ្នាំពេទ្យលក់នៅកណ្តាលក្រុងសៀមរាប

សៀមរាប៖រថយន្តមួយគ្រឿងត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅកណ្តាលក្រុងសៀមរាប ពេលកំពុងបើកបរដឹកថ្នាំពេទ្យលក់។ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ត្រង់ចំណុចផ្សារកណ្តាលនៃក្រុងសៀមរាបកាលពីរសៀលថ្ងៃទី១៧ខែមីនាឆ្នាំ២០២១។

សមត្ថកិច្ចក្នុងហេតុការណ៍ បានឱ្យដឹងថា រថយន្តមួយគ្រឿងដែលរងការឆាបឆេះនៅមុខឱសថ ស្ថានព្រះវិហារនេះ ម៉ាកស្តារិច ជាកម្មសិទ្ធិរបស់ក្រុម ហ៊ុនMedibes។ អ្នកបើកបរមាន ឈ្មោះ ជ្រែង វៃ ភេទប្រុស អាយុ ២៧ឆ្នាំស្រកំណើត ភូមិ ឈ្លីតលើ ឃុំខ្ជាយខាងត្បូង ស្រុកដងទងខេត្តកំពត។

ប្រភពបន្តថា៖មុនកើតហេតុរថយន្តបានបើកដឹកថ្នាំពេទ្យ យកមកលក់ឱ្យឪសថស្ថានព្រះវិហារ។លុះពេលឈប់ឡានបម្រុងដាក់ថ្នាំពេទ្យចុះ ក៏ស្រាប់តែមានផ្សែងហុយ ហើយមានអណ្តាតភ្លើងឆាប ឆេះតែម្តង។

ថ្វីត្បិតមិនបង្កគ្រោះថ្នាក់ដល់មនុស្ស តែបង្កការខូចខាតអស់រថយន្ត១គ្រឿងម៉ាក Starex ផ្លាកលេខ ភ្នំពេញ 2Y5865 ជាកម្មសិទ្ធ ក្រុមហ៊ុនMedibest នៅភ្នំពេញ ឆេះថ្នាំ ពេទ្យអស់ប្រហែល២.០០០ដុល្លារ រថយន្តខូចខាតទាំងស្រុង។ ករណីនេះ សមត្ថកិច្ចបានប្រើប្រាស់រយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង។

មន្ត្រីបញ្ជាក់ថា មូលហេតុ នៃការឆេះនេះបណ្តាលមកពីឆ្លងចរន្តភ្លើងនៅផ្នែកខាងមុខរថយន្ត៕ស.សែត

rsc

Leave a Reply

Your email address will not be published. Required fields are marked *