សន្តិសុខ

​សមត្ថកិច្ច​ឃាត់ខ្លួន​ម្តងទៀត​មុខសញ្ញា​លួច​ម៉ូតូ​២​នាក់​ដែល​ធ្លាប់​ជាប់ពន្ធនាគារ​កន្ល​ង​មក​

បាត់ដំបង​៖​មុខសញ្ញា​លួច​កាច់​សោ​ម៉ូតូ​ចំនួន​២​នាក់​មាន​ប្រវត្តិ​ជាប់ពន្ធនាគារ​រហូតដល់​ទៅ​៣​ដង​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាថ្មី​លើ​ករណី​ដដែល​ដូចគ្នា​។​
​លោក​វរសេនីយ៍ឯក​ឈឿង​គឹម​សុង​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តបាត់ដំបង​បាន​ប្រាប់​ឱ្យដឹងថា​៖​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​គឺជា​ការឃាត់ខ្លួន​លើក​ទី​៤​ហើយ​ក្រោយពី​បាន​បញ្ជូន​ទៅកាន់​តុលាកា​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​សរុប​ចំនួន​៣​លើក​កន្លងមក​។​

​លោក​វរសេនីយ៍ឯក​បាន​បន្ត​ថាៈ​លើកចុងក្រោយ​ធ្វើ​សកម្មភាព​នៅ​ចំណុច​ភូមិ​វត្ត​លៀប​សង្កាត់​ចំការ​សំរោង​ក្រុង​/​ខេត្តបាត់ដំបង​ក៏ត្រូវ​កម្លាំង​នគរបាល​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​២៦ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០​។​មុខសញ្ញា​ដដែល​មានឈ្មោះ​ជា​ចាន់ថន​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​និង​ម្នាក់ទៀត​ឈ្មោះ​ជា​ចាន់ថុល​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ទាំងពីរ​នាក់​ត្រូវជា​បងប្អូន​គ្នា​បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​ក្នុងភូមិ​អូរ​ខ្ជាយ​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​រួមមាន​ម៉ូតូ​ចំនួន​២​គ្រឿង​:​ក្នុងនោះ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៨​ពាក់​ផ្លាកលេខ​បាត់ដំបង​១AD៨៤០៥​ជា​ម៉ូតូ​របស់​ជនរងគ្រោះ​ដែល​បាន​បាត់​និង​១​គ្រឿង​ទៀត​ម៉ាក​ស៊ូ​ស៊ូ​គី​ស្មាស់​វី​ពណ៌​ក្រហម​ស៊េរី​ឆ្នាំ​២០១១​ពាក់​ផ្លាកលេខ​ភ្នំពេញ​១BA៦៣៦៧​ជា​ម៉ូតូ​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​៕​សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *