ព័ត៌មានសង្គម សេដ្ឋកិច្ច អប់រំ

​ជំនាញ​ចុះ​ចាប់​រថយន្ត​ធុន​ធំ​កាត់​ទ្រុង​ដែល​ត​ខុស​លក្ខណៈ​ប​ចេ្ច​ក​ទ្ទេស​

បាត់ដំបងៈ​អនុ​គណៈកម្មាកា​រ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង​សហការ​ជាមួយ​ការិយាល័យ​នគរបាល​ខេត្ត​កាលពី​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​បាន​ឃាត់​រថយន្ត​ធុន​ធំ​ដែល​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​។​

ក្នុង​នោះបាន​កាត់ចោល​នូវ​ទ្រុង​រថយន្ត​ធុន​ធំ​១​គ្រឿង​ខ្ពស់​លើស​កន្លះ​មែត្រ​ទៅលើ​និង​បណ្តោយ​លើស​១,៨០​ម៉ែត្រ​។​ឯ​៤​គ្រឿង​ទៀត​ក៏​ខុស​លក្ខណៈ​បច្ចេកទេស​ដែរ​តែដោយសារ​ដឹក​ឥ​វ៉ាន់​ពេញ​តម្រូវឱ្យ​ម្ចាស់​ទម្លាក់​ឥ​វ៉ាន់​ចុះ​សិន​ទើប​ផ្សា​កាត់​ទ្រុង​ចេញ​ជា​បន្តបន្ទាប់ ។


មន្ត្រី​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បានឱ្យដឹងថា​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង​សហការ​ជាមួយ​មន្ត្រី​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​បាន​ចុះ​អនុវត្ត​ពិនិត្យ​រថយន្ត​ធុន​ធំ​ដែល​ត​ទ្រុង​ខុស​បច្ចេកទេស​និង​ដឹកទំនិញ​លើស​កំណត់​ចំនួន​៥​គ្រឿង​។​

​មន្ត្រី​ដដែល​បាន​បន្តថាៈ​ចំពោះ​រថយន្ត​៤​គ្រឿង​ទៀត​ក៏​ដឹក​ទម្ងន់​និង​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​ដែរ​។​ប៉ុន្តែ​ដោយសារ​មាន​ដឹកទំនិញ​ពេញ​បើ​ផ្សា​កាត់​ទ្រុង​ចេញ​អាច​ប៉ះពាល់​ដល់​ទំនិញ​ដូច្នេះ​ឱ្យ​ម្ចាស់​ហៅ​រថយន្ត​ផ្សេង​មក​សាង​ឥ​វ៉ាន់​ចេញ​អស់​ទើប​ចាប់ផ្តើម​កាត់​ជា​បន្តបន្ទាប់​ដោយ​មិន​អនុគ្រោះ​ទៀតឡើយ​៕​វិចិត្រ​


rsc

Leave a Reply

Your email address will not be published. Required fields are marked *