Featured ព័ត៌មានអន្តរជាតិ

ចំនួន​អ្នក​ឆ្លង​កូ​វីដ​-១៩​ទូទាំង​ពិភពលោក​កើន​ដល់​ជាង​៦១​លាន​នាក់​និង​ជាង​៤០​លាន​នាក់​ជាសះស្បើយ

អន្តរជាតិ​៖​យោងតាម​តួលេខ​ស្តីពី​ចំនួន​អ្នក​ឆ្លង​និង​ស្លាប់​ដោយសារ​វីរុស​កូ​វីដ​១៩​ចេញពី​គេ​ទំព័រ​អន្តរជាតិ Worldometer​បានបង្ហាញ​ថាៈ​គិត​ត្រឹម​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០២០​ចំនួន​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅ​ទូទាំង​ពិភពលោក​បាន​កើនឡើង​ដល់​៦១.២៨០.៧៥១​ករណី​ហើយ​។​

​ក្នុងនោះ​មនុស្ស​សរុប​អ្នកស្លាប់​ចំនួន​១.៤៣៦.៨៣២​នាក់​និង​បានជា​សះស្បើយ​ជាង​៤២​លាន​នាក់​។​តួលេខ​ខាងលើ​បានបញ្ជាក់​ថាៈ​ត្រឹមតែ​រយៈពេល​២៤​ម៉ោង ពិភពលោក​ទាំងមូលរ​ក​ឃើញ​អ្នក​ឆ្លង​សរុប ៥២៩.៧៩៣​ករណី និង​មាន​មនុស្ស​ជាង​១​ម៉ឺន​នាក់​បាន​ស្លាប់​។​

​សូមបញ្ជាក់​ផងដែរ​រហូតមកដល់​ពេលនេះ​សហរដ្ឋអាមេរិក​ឈរ​នៅ​កំពូល​តារាង​នៃ​ចំនួន​អ្នក​ឆ្លង​ច្រើនជាងគេ​ដែល​គិត​ត្រឹម​ព្រឹក​នេះ​ផងដែរ​អាមេរិក​មាន​មនុស្ស​សរុប​១៣.២៤៥.២៦៧​បាន​ឆ្លង​ជិត​២៧​ម៉ឺន​នាក់​ស្លាប់​។​ដោយឡែក​ព្រឹក​ថ្ងៃទី​២៧​ខែវិច្ឆិការ​ឆ្នាំ​២០២០​សហរដ្ឋអាមេរិក​បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​សរុប ១០៤.៦៥៤​នាក់ និង​អ្នកជំងឺ​សរុប ១.២៥៩​នាក់ បាន​ស្លាប់​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *