នយោបាយ

សម្តេចនាយក​រដ្ឋមន្ត្រី​អញ្ជើញ​បើក​មហាសន្និបាត​សហព័ន្ធ​អតីតយុទ្ធជន​អាស៊ាន​លើក​ទី​១៩

ភ្នំពេញ​៖​នៅ​វិមាន​សន្តិភាព​ព្រឹក​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០១៩​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បើក​មហាសន្និបាត​សហព័ន្ធ​អតីតយុទ្ធជន​អាស៊ាន​លើក​ទី​១៩ ។​

​សូមបញ្ជាក់ថា​នៅ​ឆ្នាំ​២០១៩​នេះ​កម្ពុជា​ត្រូវ​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​និង​ជា​ប្រធាន​បន្តវេន​ពី​ប្រទេស​ឡាវ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​លើក​ទី​៣២ និង​មហាសន្និបាត​សហព័ន្ធ​អតីត​យុទ្ធ ជន​អាស៊ាន​លើក​ទី​១៩ ដែល​បាន​គ្រោងទុក​ទៅតាម​ខ្លឹមសារ​របៀបវារៈ​នៃ​កិច្ចប្រជុំ​មាន​រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩​។​

​សហព័ន្ធ​អតីតយុទ្ធជន​អាស៊ាន​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៨០​ហើយ​បច្ចុប្បន្ន​មាន​សមាជិក​ចំនួន ១០​ប្រទេស ដូចជា​ព្រុយ​ណេ​ដា​រ៉ូ​សា​ឡឹម​, កម្ពុជា​, ឥណ្ឌូនេស៊ី​, ឡាវ​, ម៉ាឡេស៊ី​, មី​យ៉ាន់​ម៉ា​, ហ្វីលីពីន​, សឹង្ហ​បុរី​, ថៃ​, និង​វៀតណាម​។​

​សហព័ន្ធ​នេះ​បង្កើតឡើង​ដើម្បី​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​លើកកម្ពស់​ប្រណិត​ភាព​ជីវិត​ផលប៉ះពាល់​នៃ​អាយុកាល និង​ផលប៉ះពាល់​ដោយសារ​សង្គ្រាម​មកលើ​សុខភាព និង​សង្គមកិច្ច​ចំពោះ​ជនរងគ្រោះ​ដោ យ​សារ​សង្គ្រាម​និង​ផ្សព្វផ្សាយ​ឲ្យ​បាន​យល់ដឹង​ស៊ី ជម្រៅ​ដល់​បណ្ដា​ប្រជាជន ដើម្បី​សម្រេច​កិច្ច​សហ ប្រតិបត្តិ​ការឈានទៅរក​ភាពសុខដុមរមនា​យុត្តិធម៌​សង្គម និង​សន្ដិភាព​។​

​សហព័ន្ធ​នេះ​ក៏មាន​បេសកកម្ម​ផ្សព្វផ្សាយ​ឲ្យ​បាន​យល់ដឹង​ស៊ីជម្រៅ​ជាស​កល​នូវ ទស្សនៈ​ស្មារតី ការលើកសរសើរ​និង​អត្ថប្រយោជន៍​នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់​និង​ជំរុញ​ការពារ​ភាពស្របច្បាប់​នៃ​អត្ថប្រយោជន៍​អតីតយុទ្ធជន​ដោយសារ​សង្គ្រាម និង​ជនរ​គ្រោះ​ដោយសារ​សង្គ្រាម ជាមួយនឹង​ការទទួល ស្គាល់ផ្លូវ​ច្បាប់ នៃ​សមាគម​អតីតយុទ្ធជន​បណ្ដា​ប្រទេស​ជា​សមាជិក​សហព័ន្ធ​។​

​ជាមួយគ្នានេះ​សមាជិក​សហព័ន្ធ​អតីតយុទ្ធជន​អាស៊ាន​តែងតែ​អនុវត្ត​ជាប្រចាំ​នូវ​គោលបំណង​របស់​សហព័ន្ធ​មានដូចជា​៖​ការផ្លាស់ប្តូ​ទស្សនកិច្ច​ប្រតិភូ​បណ្តា​ប្រទេស​ជា​សមាជិក​ដើម្បី​ស្វែងយល់​និង​ដកស្រង់​បទពិសោធន៍​អំពី​ការផ្តល់សេវា​និង​ការលើកកម្ពស់​ដល់​អតីត​យុទ្ធជន​។​ប្រទេស​ជា​សមាជិក​តែងតែ​សហការ​និង​ផ្តល់​ការហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ទៅវិញទៅមក​ដល់​អតីត​យុទ្ធជន​។

​ប្រទេស​ជា​សមាជិក​តែងតែ​សហការ​និង​ផ្តល់​ការហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ទៅវិញទៅមក​ដល់​អតីត​យុទ្ធជន​ដោយយោង​តាម​ពិធីសារ​នៃ​ការយោគយល់​រវាង​ប្រទេស​និង​ប្រទេស​ជា​សមាជិក​និង​ការផ្តល់​ជំនួយ​ឧបត្ថម្ភ​ដោយផ្ទាល់​ដល់​អតីតយុទ្ធជន​រវាង​ប្រទេស​សមាជិក​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *