សន្តិសុខ

ការស្លាប់នៃជនបរទេសម្នាក់នៅក្រុងព្រះសីហនុដើមហេតុមកពីគ្រោះថ្នាក់ចរាចរណ៍

ព្រះសីហនុ៖សមត្ថកិច្ចបច្ចេកទេស វិទ្យាសាស្ត្រ ពិនិត្យសាកសព បានឱ្យដឹងនៅព្រឹកថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២១នេះថា ក្រោយការពិនិត្យស្រាវជ្រាវ និងធ្វើកោសល្យវិច្ចយ័ របស់ជំនាញនិងក្រុមគ្រួពេទ្យ បានរកឃើញពី មូលហេតុនៃការស្លាប់របស់ជនបរទេសម្នាក់នោះហើយ ។


មន្ត្រីបានបញ្ជាក់ថា៖គឺមុនស្លាប់គាត់បានជួបឧប្បវហេតុគ្រោះថ្នាក់ចរាចរណ៍ ត្រូវក្បាលយ៉ាងធ្ងន់ធ្ងរ ដោយជនរងគ្រោះមិនបានព្យាបាល ឱ្យបានត្រឹមត្រូវ តាមពេទ្យទេ ។គាត់ក៏វិលត្រឡប់មកសម្រាកព្យាបាលនៅ បន្ទប់ជួលរបស់គាត់ របួស សើរើ ក៌ប្រកាច់ដួលបោកក្បាលស្លាប់តែម្តង នេះតាមការសន្និដ្ឋានជំហានដំបូងរបស់ជំនាញ។


គួរបញ្ជាក់ថា៖សមត្ថកិច្ច ទទួលបានព័ត៌មាន កាលពីព្រលប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ថា មានជនបរទេស ម្នាក់ស្លាប់ នៅបុរី BS អូរ៥ ស្ថិតនៅក្នុងក្រុមទី១៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនរងគ្រោះមានឈ្មោះ Ibragimov Ruslan ភេទប្រុស ជនជាតិ ទួរគីនីស្ថាន កើតថ្ងៃទី២៦ខែមករាឆ្នាំ២០២១កាន់លិខិតឆ្លងដែនលេខ A0195077 មានសុពលភាពដល់ថ្ងៃទី២១មិថុនាឆ្នាំ២០២២ទិដ្ឋាការលេខ EEX1900223098 មានសុពលភាពដល់ថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១ដាស្នាក់នៅកន្លែងកើតហេតុខាងលើ ។
សាកសពជនរងគ្រោះខាងលើបានដឹកយកទៅរក្សាទុកនៅកន្លែង សាលសពនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជាបណ្តោះអាសន្នរងចាំការសម្រេចពីស្ថានទូតនិងក្រុមគ្រួសារសព ៕។សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *