Featured នយោបាយ

សម្តេចហ៊ុនសែនចេញសាររំលឹកពលរដ្ឋឱ្យចូលរួមបង្ការទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា

ភ្នំពេញ៖សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីរសៀលថ្ងៃអាទិត្យទី២៦ខែមករាឆ្នាំ២០២០នេះបានបញ្ជាក់អំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា(Corona)។សម្តេចបានរំលឹកប្រជាពើរដ្ឋឱ្យចូលរួមបង្ការទប់ស្កាត់ជំងឺផ្លូវដង្ហើមមួយនេះ។

នៅលើហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី ២៦ ខែមករាឆ្នាំ ២០២០នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ទន្ទឹមនឹងបងប្អូនជនរួមជាតិកំពុងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិន សូមបងប្អូនចូលរួមទប់ស្កាត់ជំងឺឆ្លងតាមផ្លូវដង្ហើមថ្មីដែលមានឈ្មោះថា កូរ៉ូណា (Corona) ។

ដែលជំងឺនេះកំពុងរាតត្បាតនៅប្រទេសចិន ហើយពេលនេះបានមកដល់ប្រទេសមួយចំនួនដូចជាអាមេរិក,អូស្ត្រាលី,កាណាដា,បារាំង,នេប៉ាល់,ជប៉ុន,សិង្ហបូរី,កូរ៉េខាងត្បូង,តៃវ៉ាន់,ថៃ,វៀតណាម និងម៉ាឡេហ្សី។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា អាការៈរោគគឺមាន ផ្តាសាយ ហៀរសំបោរ ក្អក ឈឺក្បាលក្តៅខ្លួនខុសប្លែកខុសពីធម្មតា។បងប្អូនអាចប្រើម៉ាសពាក់ការពារច្រមុះនិងលាងដៃសម្អាតជាមួយសាប៊ូឬអាល់កុលសម្លាប់មេរោគឱ្យបានញឹកញាប់។កុំនៅក្បែរអ្នកដែលមានអាការៈរោគខាងលើនិងកុំនៅជិតសត្វពាហានៈឬកសិដ្ឋានចិញ្ចឹមសត្វ។

ត្រូវទទួលទានម្ហូបអាហារដែលចម្អិនឆ្អិនគ្រប់ពេលវេលា។ជាមួយគ្នានេះសម្តេចតេជោហ៊ុនសែនប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសបញ្ជាក់អះអាងយ៉ាងដូច្នេះថា៖”មកទល់ពេលនេះវីរុសCoronaមិនទាន់ឆ្លងមកដល់ប្រទេសកម្ពុជាទេ។

ដើម្បីទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះក្រសួងសុខាភិបាលកម្ពុជាបានបំពាក់ម៉ាស៊ីនស្គែន(Scan)រកមេរោគប្រចាំការ២៤ម៉ោងដើម្បីស្កែនគ្រប់ភ្ញៀវទេសចរទាំងអស់ដែលចូលមកកម្ពុជា”។ ស្របគ្នានេះសម្តេចតេជោហ៊ុនសែនបានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសក្នុងពេលធ្វើដំណើរទៅក្រៅប្រទេស និងក្នុងប្រទេសដែលកំពុងមានមេរោគកូរ៉ូណាឆ្លង ។

ប្រសិនបើបងប្អូនសង្ស័យថាមានឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណានេះសូមទាក់ទងមកគ្រូពេទ្យដែលនៅជិតកន្លែងជាបន្ទាន់ ឬមកកាន់មន្ទីរពេទ្យ ឬទូរស័ព្ទមកលេខ 115 ជាបន្ទាន់។ទន្ទឹមនឹងនេះសូមក្រសួងមន្ទីរនិងស្ថាប័នពាក់ព័ន្ឋត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ហើយលេខទូរស័ព្វដែលបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈត្រូវមានអ្នកប្រចាំការទទួលពេលខលចូល៕Swift news

rsc

Leave a Reply

Your email address will not be published. Required fields are marked *